មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ផង​ ឥលូវ​ស្រាប់​តែ​អាច​កក់​ iPhone 6s និង​ 6s Plus​ មាស​បាន

  • 2015-09-02 17:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ទូរសព្ទ​ iPhone 6s​ និង​ 6s Plus​ មិន​ទាន់​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​នោះ​ ស្រាប់​តែ​មាន​ក្រុមហ៊ុន​មួយ​បាន​​​ដាក់​ឲ្យ​កក់​ទូរសព្ទ​ទាំង​ពីរ​​ម៉ូដែល​នេះ ​ដែល​​មាន​ស្រោប​មាស​បាត់​ទៅ​ហើយ។

 

 

ក្រុមហ៊ុន​ Goldgenie​ បាន​បើក​ឲ្យ​អតិថិជន​ធ្វើ​ការ​កក់​នូវ​ទូរសព្ទ​ iPhone 6s​ និង​ 6s Plus​ដែល​មាន​ការ​រចនា​សម្បក​ស្រោប​ដោយ​សារធាតុ​ប្លាទីន ​​​​មាស​ និង​មាស​ពណ៌​ស៊ី​ជម្ពូ ​ក្នុង​តម្លៃ​ចាប់​ពី ​៣៨០០​ដុល្លារ​ឡើង​ទៅ។ សម្បក​ដែល​គេ​បាន​ស្រោប​មាន​ប្រាំ​ប្រភេទ​ គឺ​ប្រភេទ​Elite​ ប្រភេទ​ Swarovski Style Brilliance Elite​ ប្រភេទ​ Supernova​ ប្រភេទ ​Crocodile Embossed Leather & Swarovski Style Crystal Logo និង​ ប្រភេទ ​Diamond RockStar។

 

 

ប្រភេទ​ Elite​ ដែល​ស្រោប​ដោយ​សារ​ធាតុ​ប្លាទីន ​​​​មាស​ និង​មាស​ពណ៌​ស៊ី​ជម្ពូ​ មាន​តម្លៃ​ចាប់​ពី​ ៣៨០០​ដុល្លារ​ឡើង​ទៅ។ សម្រាប់​ប្រភេទ​ Swarovski Style Brilliance Elite​ មាន​ការ​បន្ថែម​ត្បូង​ Swarovski​ នៅ​ផ្នែក​ខាង​លើ​ ខាង​ក្រោម​នៃ​ផ្ទៃ​ខាង​ក្រោយ​ និង​គែម​ជុំវិញ​ មាន​តម្លៃ​ចាប់​ពី​ ៣៨០០​ដុល្លារ​ឡើង​ទៅ។ ប្រភេទ​ Supernova​ មាន​ការ​រចនា​ត្បូង​ Swarovski គ្រប់​ផ្នែក​នៃ​ទូរសព្ទ​មាន​តម្លៃ​ចាប់​ពី​ ៥០០០​ដុល្លារ​ឡើង​ទៅ។ ចំណែក​ប្រភេទ ​Crocodile Embossed Leather & Swarovski Style Crystal Logo ​គឺ​មាន​រចនា​សម្បក​ខាង​ក្រោយ​ដោយ​ស្បែក​ក្រពើ​មាន​តម្លៃ​ចាប់​ពី​ ៣៨០០​ដុល្លារ​ឡើង​ទៅ។ ចុង​ក្រោយ​ប្រភេទ​Diamond RockStar​ មាន​ការ​រចនា​ដោយ​បន្ថែម​នូវ​គ្រាប់​ពេជ្រ​ត្រង់​ Logo​ និង​គែម​ជុំ​វិញ​មាន​តម្លៃ​ប្រមាណ​១៥៣០០​ដុល្លារ។

 

ប្រភេទ Supernova​

 

 ប្រភេទ RockStar

 

ប្រភេទ​ស្រោប​ស្បែក​ក្រពើ Crocodile

 

 

-ចុច​អាន៖ ឡាន​តម្លៃ​៤,៨​លាន​ដុល្លារ​របស់​ Floyd​ មាន​អ្វី​ពិសេស?​

  ​​​​​​​​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ gsmarena 

អត្ថបទថ្មី