គ្រឿង​​​បរិក្ខា​រ​​សំណង់​​អាល្លឺម៉ង់​​ថ្មី​មួយ​ទៀត​នឹង​មក​ដល់​កម្ពុជា​ឆាប់ៗ​នេះ​

  • 2015-09-02 18:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឿង​បរិក្ខារ​សំណង់សម្រាប់​សាង​សង់​ផ្លូវ​ថ្នល់​​និង​គេហដ្ឋាន​លំដាប់​ពិភពលោក​ថ្មី​មួយ​ទៀត ​នឹង​មក​ដល់​កម្ពុជា​ឆាប់​ៗ​នេះ​ដោយ​​ក្រុម​ហ៊ុន​ គង់​ នួន​ ​បាន​សហការ​នាំ​ចូល​​ពី​ក្រុមហ៊ុន​ Bomag ពី​​អាល្លឺម៉ង់។

 

 

 

លោក គង់ នួន អគ្គនាយក​ក្រុម​ហ៊ុន​ គង់នួន​ គ្រុប បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ប្រទេស​កម្ពុជា​កំពុង​រីក​ចំរើន​លើ​វិស័យ​សំណង់ និងផ្លូវ​ថ្នល់​ ​​ទើប​ក្រុម​ហ៊ុន​របស់​​លោក​​​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Bomag នាំ​ចូល​គ្រឿង​សំណង់​ទំនើបៗ​​ពី​អាល្លឺម៉ង់​ ដើម្បី​បម្រើ​​តម្រូវការ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​សាងសង់​សំណង់​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។ ​

 

ផលិត​ផល​បរិក្ខារ​​ដែលក្រុមហ៊ុន​នាំ​ចូល​មាន​​ផ្នែក​គ្រឿង​ចក្រ​បម្រើ​ផ្នែក​កសិកម្មដូច​ជា​ ត្រាក់​ទ័រ គោយន្ត​ ម៉ាស៊ីន​ភ្លើង​ ម៉ាស៊ីន​បូម​ទឹក និងម៉ាស៊ីន​ច្រូត​ស្រូវ។ ​ផ្នែក​ឧស្សាហកម្ម​មាន​ដូច​ជា Forklift និង Crane, ផ្នែក​សាងសង់​សំណង់​មាន​ Excavator និង​គ្រឿង​ចក្រ​​សម្រាប់​បម្រើ​ដល់​ការ​សាងសង់​​សំណង់​ផ្លូវ​ថ្នល់​​មាន​ រូឡូកិន​បង្ហាប់​ដី ម៉ាស៊ីន​អ៊ុត​ផ្លូវ​ថ្នល់​ជា​ដើម​។

 

ចុច​អាន៖ និស្សិត​កម្ពុជា​នឹង​ទទួល​ចំណេះ​ដឹង​ឌីហ្សាញ​លំដាប់​ពិភពលោក​ឆាប់​ៗ​នេះ

 

អត្ថបទ៖ ដារ៉ាឆានី