រូប​អាក្រាត​​ដ៏​កម្រ​របស់ Angelina Jolie ​ត្រូវ​គេ​ដាក់​លក់​ ក្នុង​តម្លៃ​២៧០០ដុល្លារ

  • 2015-09-02 21:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​អាក្រាត​ស​ខ្មៅ​ដែល​គេ​​កម្រ​បាន​ឃើញ​របស់​កំពូល​តារា​សម្ដែង​អាមេរិក Angelina Jolie កាល​ពី​នៅ​វ័យ​២០​ឆ្នាំ​ ត្រូវ​បាន​គេ​ដាក់​លក់​នៅ​​សារមន្ទីរ​សិល្បៈ Zebra One ​ក្នុង​ទីក្រុង​ឡុងដុង​ក្នុង​​តម្លៃ​ ១៨០០​ផោន ស្មើ​នឹង ២៧៥០ដុល្លារ។

 

រូបថត​ស​ខ្មៅ​មួយ​សន្លឹក​​​របស់​ម្ដាយ​ចិញ្ចឹម​ Maddox ថត​នៅ​ឆ្នាំ​១៩៩៥ ដោយ​អ្នក​ស្រី  Kate Garner ដែល​ជា​អ្នក​ថត​រូប​សញ្ជាតិ​អង់គ្លេស​​។ ក្នុង​រូប​ថត​​ តារា​សម្ដែង​ស្រី​វ័យ​៤០​ឆ្នាំ អង្គុយ​គ្មាន​ខោ​អាវ​ ធ្វើ​ទឹក​មុខ​ស្មើ​លាប​ក្រេម​​បបូរ​មាត់​ដិត​ ដោយ​ជើង​ទាំង​ពីរ​អង្កុញ​ឡើង​មក​លើ ចំណែក​ឯ​ក​ជើង​មាន​ជាប់​ចំណង​ខ្សែ​ពណ៌​ខ្មៅ​សង​ខាង​ ៕ ​​​ ​​​

 
 
 

 

ចុចអាន៖រឿង​ថ្មី Brad Pitt និង Angelina Jolie ឈ្លោះ​គ្នា ហូរ​ទឹក​ភ្នែក​មិន​ឈប់

ចុចអាន៖Angelina Jolie ​បង្ហាញ​មូលហេតុ​ដែល​​ Maddox ​ត្រូវ​​​ពាក់ព័ន្ធ​ការ​ផលិត​រឿង​ខ្មែរ​ក្រហម​​

ចុចអាន៖Angelina Jolie ជួប​ផលិត​ករ​​ជើង​​ចាស់​ខ្មែរ​ រៀប​​ចំ​​សម្រាប់​​​ការ​ថត​កុន​

 

ប្រែ​សម្រួល៖ ហេង​ សុធារិទ្ធិ ប្រភព៖ dailymail

អត្ថបទថ្មី