មិត្ត​ភាព​​មិន​គួរ​ឲ្យ​ជឿ​រវាង​ក្មេង​ស្រី​ និង​សត្វ​សុនខ

  • 2015-09-02 21:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តភាព​​​​​​​​​​មិន​មែន​មានតែ​រវាង​​មនុស្ស​ជា​មួយ​មនុស្ស​​នោះ​ទេ​ ​តែ​ចំពោះ​មនុស្ស​ និង​សត្វ​​ក៏​ដូច​គ្នា​ដែរ​​​។ កាល​ពី​មុន ប្រិយមិត្ត​ធ្លាប់​បាន​ឃើញ​ក្មេង​ប្រុស​ម្នាក់​នៅ​កម្ពុជា បាន​រស់​នៅស្និទ្ធស្នាល​ជាមួយ​ពស់​ថ្លាន់ តែ​​ក្មេង​ស្រី​ម្នាក់​នេះ​វិញ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។ នាង​មាន​មិត្តភាព​ដ៏​ស្អិតរមួត​​កាត់​មិន​ដាច់ ជាមួយ​សត្វ​ឆ្កែ​របស់​ខ្លួន រហូត​ទទួល​ការ​ចាប់​អារម្មណ៍​តាម​អ៊ីនធើណិត។

 

ក្នុង​រូប​ថតជា​ច្រើន​ខាង​ក្រោម​នេះ ប្រិយមិត្ត​នឹង​បាន​ឃើញ​​ក្មេង​ស្រី​​​តូច​អាយុ​៤​ឆ្នាំ​ ឈ្មោះ ​Siena Prucha មក​ពី​ទីក្រុង Seattle​​ រដ្ឋ​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក ​បង្ហាញ​ពី​​ក្ដី​​ស្រលាញ់​ដ៏​ជ្រាល​ជ្រៅ ជាមួយ​សុនខ​។ ម្ដាយ​​របស់ Siena​ បាន​ថត​រូប​ទាំង​នោះ និង​បាន​​ផុស​ទៅ​ក្នុង​បណ្ដាញ​សង្គម​រូបថត Instagram ដោយ​ដាក់​ឈ្មោះ​ថា Cutie and the Beast។ ​រូប​ភាព​បង្ហាញ​អត្ថន័យ​នៃ​មិត្តភាព​ជា​មួយ​សត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រលាញ់​​​​​នេះ​ បាន​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង ​ដែល​មាន​អ្នក​Follower ដល់​ទៅ​ជាង ១​សែន​២ម៉ឺន​នាក់៕

 

 
 
 
 
 
 
 
 
 
 
 

ចុច​អាន៖ សុនខ​​​ឆ្លាត​ ជួយ​សង្គ្រោះ​​ម្ចាស់​ខូច​ចិត្ត​រឿង​ស្នេហា​​ កុំ​ឲ្យ​​ចង​ក​សម្លាប់​ខ្លួន

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail