CL ៖ "អ្នក​ម្ដាយ​និង​លោក​យាយ​គឺ​ជា​ Hero របស់​ខ្ញុំ"

  • 2015-09-04 21:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​កូរ៉េ CL ដែល​ទើប​នឹង​ចេញ​វីដេអូ​ចម្រៀង​ដំបូង​នៅ​អាមេរិក ត្រូវ​បា​ទស្សនាវដ្ដី ​InStyle ​អញ្ជើញ​ចូល​រួម​ផ្ដល់​បទសម្ភាសន៍​និង​ថត​រូប។ ទស្សនាវដ្ដី​បាន​សាកសួរ​សំនួរ​ខ្លះ​ៗ​ពី​ពី​រឿង​ផ្ទាល់​ខ្លួន​​របស់​​ប្រធាន​ក្រុម​ 2NE1 ។

 

 

ចាប់​ផ្ដើម​សំនួរ​ដំបូង​ពិធីករ​បាន​សួរ​ថា តើ​អ្វី​ដែល​ជា​​គុណវិបត្តិ​របស់​នាង? តារា​ស្រី​វ័យ​២៤​ឆ្នាំ​បាន​ផ្ដល់​ចម្លើយ​ថា​៖ "ខ្ញុំ​គឺ​ជា​មនុស្ស​​មិន​ចេះ​អត់ធ្មត់។ ខ្ញុំ​គិត​ថា​​ការ​មិន​សូវ​ចេះ​អត់ធ្មត់ មិន​ចេះ​ទ្រាំ​នេះ​ហើយ​គឺ​ជា​គុណវិបត្តិ"។ នាង​ក៏​បាន​និយាយ​លេច​សើច​​បន្តិច​ដែរ​ថា ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​យូរ​ៗ​ទៅ​ នាង​លែង​ច្បាស់​ថា​ផ្ទះ​របស់​ខ្លួន​​ពិត​ប្រាកដ​នៅ​ទី​ណា​ហើយ ដោយ​មាន​អារម្មណ៍​ថា​ដូច​ជា​នៅ​លើ​យន្តហោះ​អីចឹង។ ​ ​​​​​​​​ចប់​សំនួរ​ទី១ពិធីករ​​ឆ្លង​ដល់​​សំនួរ​ទី២​ តើ​នរណា​គឺ​ជា​វីរបុរស​ក្នុង​ចិត្ត​របស់​នាង? ម្ចាស់​បទ "Dr Pepper” បាន​តប​​ទៅ​វិញ​៖"ម្ដាយ​និង​លោក​យាយ​គឺ​ជា​វីរបុរស​​របស់​​ខ្ញុំ​។ ខ្ញុំ​គោរព​ពួកគាត់​ជាង​នរណា​ទាំង​អស់។ ភាព​រឹងប៉ឹង ទំនុក​ចិត្ត​របស់​ខ្ញុំ​គឺ​ពួក​គាត់​ជា​អ្នក​ផ្ដល់​ឲ្យ ពីព្រោះ​​ពួក​គាត់​ជា​អ្នក​មាន​ឥទ្ធិពល​លើ​ខ្ញុំ"។ តារា​ស្រី​កំពុង​ឡើង​កូដ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ការ​រវល់​និង​បញ្ហា​ក្នុង​ជីវិត​របស់​នាង ម្ដាយ​និង​លោក​យាយ​តែងតែ​ឈឺឆ្អាល​ជា​និច្ច។ ពួក​គេ​តែងតែ​គាំទ្រ និង​លើក​ទឹក​ចិត្ត​​នាង​ឲ្យ​ដោះស្រាយ​រាល់​បញ្ហា​មួយ​ៗ​កុំ​បង្ខំ។

ទស្សនា​បទ​សម្ភាសន៍​របស់ Clនិង​ទស្សនាវដ្ដី ​InStyleទាំង​ស្រុង៖

 

រូប​ភាព​របស់ CL ក្នុង​ទស្សនាវដ្ដី InStyle៖

 

 
 
 
 
 

 

ចុចអាន៖ CL ​រង​ការ​រិះគន់​ពេល​និយាយ​​ថា​ស្ត្រី​អាស៊ី​កំសាក​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ soompi