កម្មវិធី Phnom Penh Designers Week នឹង​ធ្វើ​ឡើង​​ថ្ងៃ​ទី២៤-២៦ ខែ​កញ្ញា​នៅ​សណ្ឋាគារ Plantation​

  • 2015-09-04 20:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Phnom Penh Designers Week សម្រាប់​ឆ្នាំ ២០១៥ នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី២៤ ដល់​ថ្ងៃ​ទី ២៦ ខែ​កញ្ញា នៅ​សណ្ឋាគារ Plantation ហើយ​បន្ត​រៀបចំ​ការ​តាំង​លក់​ម៉ូដ​សំលៀកបំពាក់​បង្ហាញ​ម៉ូដ​ នៅ​ហាង​កាហ្វេ Sisco នា​ថ្ងៃ​ទី ២៧ ខែ​កញ្ញា។

 

 

កម្មវិធី​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ហ្វេស្សិន (Fashion) លើក​ទី​ប្រាំ ដែល​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី Fashion Lab ដោយ​ចម្រាញ់​យក​អ្នក​ច្នៃ​ម៉ូដ​ចំណានៗ ដែល​ពោរពេញ​ដោយ​សិល្បៈ​ក្នុង​ការ​ច្នៃ​ម៉ូដ បង្កប់​នូវ​លក្ខណៈ​ខុស​ប្លែក​ពី​គេ អម​ដោយ​កត្តា​ជម្រុញ​ចិត្ត​ផ្សេងៗ​គ្នា​និង​មាន​បំណង​បង្ហាញ​នូវ​ទស្សនៈ​ថ្មីៗ​ផង​ដែរ។ ជានិច្ចកាល​ Fashion Lab តែង​តែ​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​វិស័យ​ហ្វេស្សិន​ និង​បន្ត​នាំ​មក​នូវ​ម៉ូដ​ទាន់​សម័យ​សម្រាប់​​ប្រទេស​កម្ពុជា។

 

ការ​រៀប​ចំ​កម្មវិធី​លើក​នេះ​នឹង​ដើរ​តាម​ទស្សនៈ ​«ភាព​ខុស​ប្លែក​ពី​គេ» ដែល​ជា​ការ​ជំរុញ​ឱ្យ​អ្នក​ច្នៃ​ម៉ូដ​ទាំង​នោះ​រៀប​ចំ​នូវ​ស្ទីល​និង​សិល្បៈ​ច្នៃ​ម៉ូដ​ទៅ​តាម​ទម្រង់​នៃ​ការ​បក​ប្រែ​ថ្មី​មួយ។ ក្នុង​នោះ អ្នក​ច្នៃ​ម៉ូដ​ដែល​នឹង​ចូល​រួម​បង្ហាញ​ស្នាដៃ​មាន​ដូចជា A.N.D., Hello Hello, Kool As U, Two Wonders, Don Protasio, Waterlily, Established, JuliHandayani, PlanB1, និង Bobo៕

 

អត្ថបទ៖ ដៃ​គូសហការ​