G-Dragonសហការ​ជា​មួយ​អ្នក​ច្នៃ​ម៉ូដ​អ៊ីតាលី​ផលិត​និង​​លក់​​ស្បែកជើង​រួម​គ្នា

  • 2015-09-04 22:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ច្នៃ​ម៉ូដ​​សញ្ជាតិ​​អ៊ីតាលី​ Giuseppe Zanotti បាន​ចេញ​មក​ប្រកាស​ថា លោក​និង​ G-Dragon សមាជិក​ក្រុម BIGBANG បាន​សហការ​គ្នា​ក្នុង​ការ​ផលិត​​​និង​លក់​​ស្បែក​ជើង​ជាមួយ​គ្នា។

 

 

យោង​តាម​វិបសាយ koreaboo លោក​ Giuseppe Zanottiបាន​ចាប់​ដៃ​ធ្វើ​ការ​ជា​មួយ G-Dragon ដើម្បី​បង្កើត​និង​លក់​​​ផលិតផល​ម៉ូដ​ស្បែក​ជើង​ចម្រុះ​ទាំង​បុរស​និង​នារី ដោយ​អ្នក​ច្នៃ​ម៉ូដ​ជើង​ចាស់​រូប​នេះ​បាន​និយាយ​ថា៖​"ខ្ញុំ​ធ្លាប់​ធ្វើការ​ជា​ច្រើន​ជា​មួយ​តារា​នៅ​ជុំវិញ​ពិភពលោក ហើយ​ការ​សហការ​ជា​មួយ G-Dragon គឺ​ជា​អ្វី​ដែល​ពួក​យើង​ចង់​ធ្វើ​ ព្រោះ​ពេល​បច្ចុប្បន្ន​គេ​​គឺ​ជា​តារា​លេច​ធ្លោ​ទាំង​នៅ​កូរ៉េ​និង​តំបន់​អាស៊ី។

 

អ្នក​ច្នៃ​ម៉ូដ​វ័យ​៥៨​ឆ្នាំ​បាន​បន្ត​ថា៖ "GD គឺ​ជា​តារា​ដែល​មាន​ស្ទីល​​ផ្ទាល់​ខ្លួន​ក្នុង​តន្ត្រី។ ខ្ញុំ​គិត​ថា​ វា​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ការ​សហការ​របស់​ពូក​យើង​​មាន​ន័យ​ថា​ គឺ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​រំភើប​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​ការ​ជា​មួយ​តារា​ដ៏​ទៃ​ និង​​ផ្ដល់​គំនិត​​នៃ​ការ​ច្នៃ​ប្រឌិត​​។

 

ទន្ទឹម​នឹង​នេះ​ដែរ​តារា​រ៉េប​ក្នុង​ក្រុម BIGBANG បាន​និយាយ​អំពី​ការ​ច្នៃ​ស្បែក​ជើង​ និង​ការ​រំពឹង​ទុក​របស់​ខ្លួន​ថា៖ "​មិន​មែន​មាន​តែ​ក្មេង​ស្រី ឬ​ស្ត្រី​ទេ​ដែល​អាច​ទទួល​បាន​ស្បែក​ជើង​ដ៏​ស្រស់​ស្អាត​ចេញ​ពី​ការ​សហការ​​របស់​ខ្ញុំ។ បុរស​ក៏​​មាន​ឱកាស​ពាក់​វា​ផង​ដែរ ហើយ​ខ្ញុំ​គិត​ថា​ទាំង​នារី​និង​បុរស​និង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​​​ពេល​ដែល​ស្បែក​ជើង​ទាំង​នោះ​ចេញ។ ​

ស្បែក​ជើង​ដែល​ពួក​គេ​សហការ​ផលិត​នេះ នឹង​មាន​លក់​តាម​អនឡាញ និង​ហាង​របស់​លោក Giuseppe Zanotti នៅ​ខែ​តុលា​ខាង​មុខ ក្នុង​តម្លៃ​ចាប់​ពី ៦០០ដុល្លារ ដល់​៨០០ដុល្លារ​អាមេរិក ៕

 

 

 

ចុចអាន៖ស្ទីល​ស្លៀក​ពាក់​កាលីប​ប្លែក​ៗ​​របស់ G-Dragon ពេល​ឡើង​យន្តហោះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ koreaboo