បទ​ណា​ខ្លះ ជាប់​​ចំណាត់ថ្នាក់​កំពូល​លើ​តារាង Billboard សប្ដាហ៍​នេះ?

  • 2015-09-05 13:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង "Can't Feel My Face” របស់​តារា​ចម្រៀង​កាណាដា The Weeknd បាន​ត្រលប់​មក​​ចំណាត់ថ្នាក់​លេខ​មួយ​វិញ លើ​តារាង​ចម្រៀង​ល្បី​អាមេរិក Billboard Hot 100 ក្រោយ​ពី​បទ "Cheerleader” បាន​ឈរ​លើ​ចំណាត់ថ្នាក់​នេះ​ពីរ​សប្ដាហ៍​ជាប់​គ្នា​កន្លង​ទៅ។ ចំណែក​ចំណាត់ថ្នាក់​លេខ​៣​គឺ​នៅ​តែ​ជា​បទ "Watch Me” ដដែល។

ចង់​ដឹង​ថា​បទ​ណា​ខ្លះ ជាប់​​ចំណាត់ថ្នាក់​កំពូល​លើ​តារាង Billboard សប្ដាហ៍​នេះ​សូម​ទស្សនា​ខាង​ក្រោម​នេះ​តែ​ម្ដង៖

១. “Can't Feel My Face” ច្រៀង​ដោយ The Weeknd

២. “Cheerleader” ច្រៀង​ដោយ OMI

៣. “Watch Me” ច្រៀង​ដោយ Silentó

៤. “The Hills” ច្រៀង​ដោយ The Weeknd

៥. “Lean On” ច្រៀង​ដោយ Major Lazer & DJ Snake

៦. “Good For You” ច្រៀង​ដោយ Selena Gomez ft. A$AP ROCKY

៧. “679” ច្រៀង​ដោយ Fetty Wap ft. Remy Boyz

៨. “Locked Away” ច្រៀង​ដោយ R. City ft. Adam Levine

៩. “Trap Queen” ច្រៀង​ដោយ Fettu Wap

១០. “Fight Song” ច្រៀង​ដោយ Rachel Platten

ចំណាត់ថ្នាក់​ទាំង​នេះ​បាន​មក​ពី​ការ​សរុប​ទិន្នន័យ​នៃ​ការ​លក់​អាល់ប៊ុម ការ​ចាក់​ផ្សាយ​តាម​វិទ្យុ និង​ការ​ចាក់​ស្ដាប់​ និង​ទស្សនា​លើ​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ នៅ​សហរដ្ឋ​អាមេរិក ៕​

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ .billboard

អត្ថបទពេញនិយម
អត្ថបទថ្មី