បារាំង ​ផ្ដល់​ភាព​ឈឺចាប់​​ឲ្យ​​​​​​ព័រទុយហ្គាល់ ​ដល់​ក្នុង​ផ្ទះ​ ១-០

  • 2015-09-05 16:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មាន់​គក​បារាំង​ ​បាន​បំបាក់​ក្រុម​ព័រទុយហ្គាល់ ដល់​ផ្ទះ​នា​ទីក្រុង​ Lisbon ​ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ កាល​ពី​យប់​មិញ។

 

 

១​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ Euro 2016 នេះ​ គឺ​ធ្វើ​បាន​សម្រេច​ដោយ​ ​ខ្សែ​បម្រើ​កម្ពស់​ទាប Mathieu Valbuena ​របស់​ក្លិប​ Lyon ​នៅ​​ចុង​ម៉ោង​នាទី​ទី៨៥ ដែល​ជា​បាល់​ពិន័យ​ហ្វ្រីឃីត ខណៈ​ដែល​​តារា​ឆ្នើម​ប្រធាន​ក្រុម​របស់​ព័រទុយហ្គាល់​ Cristiano Ronaldo ​បន្ត​ការ​ខក​ចិត្ត​ទៀត ដោយ​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បាន។

 

រីឯ​ខ្សែ​ប្រយុទ្ធ​​ចំណូល​ថ្មី​វ័យ​ក្មេង​១៩​ឆ្នាំ ​របស់​ក្រុម​ Manchester United ​ដែល​ផ្ទេរ​ពី​ក្លិប​ Monaco តម្លៃ​សរុប​អាច​ដល់​​៥៨​លាន​ផោន Anthony Martial ​ក៏​បាន​​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ផង​ដែរ ដោយ​​ដូរ​ចូល​លេង​នៅ​តង់​ទី​២៕

 

 

 

 

 

 

 

 

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម