Drogba ​ចូល​លេង​​ក្រុម​ថ្មី​ដំបូង ស៊ុត​ហ៊ែតទ្រីក​​ ​កក្រើក​នៅ​លីក MLS

  • 2015-09-07 23:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Didier Drogba ​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កូឌីវ័រ និង​ជា​វីរបុរស​ក្លិប​ Chelsea ​បាន​ស៊ុត​ហ៊ែតទ្រីក (៣​គ្រាប់) នៅ​ថ្ងៃ​បង្ហាញ​ខ្លួន​ចូល​លេង​ជម្រើស​១១​នាក់​​លើក​ដំបូង​នៅ​ក្រុម​ថ្មី Montreal Impact ​និង​បាន​ជួយ​ឲ្យ​ក្រុម​របស់​គេ ​តាម​យក​ឈ្នះ​ Chicago Fire ៤-៣ កក្រើក​នៅ​លីក​ MLS របស់​អាមេរិក កាល​ពី​ថ្ងៃ​សៅរ៍។

 

 

​កីឡាករ​ ដែល​មាន​វ័យ​៣៧​ឆ្នាំ​បាន​ចូល​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​លើក​ទី​១ បន្ទាប់​ពី​ប្រកួត​មុន​បាន​ត្រឹម​តែ​ដូរ​ចូល​នៅ​ចុង​ម៉ោង​ ប៉ុន្តែ​​បែរ​ជា​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​មិន​នឹក​ស្មាន​ដល់​ ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ហ៊ោកញ្ជ្រៀវ​​​កក្រើក​កីឡដ្ឋាន Saputo តែ​ម្ដង៕

 

​តោះ! ចង់​ដឹង​អស្ចារ្យ​យ៉ាង​ណា សូម​ទស្សនា​ខាង​ក្រោម៖

 

 

-ចុចអាន៖ Drogba ​ប្រាប់​ឈ្មោះ​កីឡាករ​៣​នាក់​ដែល​​​​​ស្អប់​មិន​ចង់​ជួប

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ sportskeeda