Huawei​ ឌឺ​ដង​ Apple ចំពោះ​ទូរសព្ទ​ iPhone 6s​ ពណ៌​ស៊ី​ជម្ពូ​​

  • 2015-09-11 17:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ការ​ប្រកាស​នូវ​ទូរសព្ទ​​ iPhone​ ជំនាន់​ថ្មី​ ដែល​​មាន​ពណ៌​ស៊ី​ជម្ពូ​បាន​មិន​យូរ​ប៉ុន្មាន​​ផង​ ក្រុមហ៊ុន​ Huawei ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​​ពាក់​ព័ន្ធ​ទៅ​នឹង​ពណ៌​ស៊ី​ជម្ពូ​នេះ​ផ្ទាល់​តែ​ម្ដង។

 

Huawei Mate S ​ពណ៌​ស៊ី​ជម្ពូ​

 

ក្រុមហ៊ុន​ Huawei​ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​​​លើ​គណនី​ Twitter​ របស់​ខ្លួន​ អម​ជា​មួយ​នឹង​អក្សរ​មួយ​ឃ្លា​ដែល​សរសេរ​ថា​ " Huawei Mate S in Rose Gold from head to toe”​ ដែល​ការ​​​បង្ហោះ​នេះ​ក្រុមហ៊ុន​ចង់​បង្ហាញ​ថា​ ទូរសព្ទ​ Huawei Mate S ​​របស់​ខ្លួន​មាន​ពណ៌​ស៊ី​ជម្ពូ​ពេញ​មួយ​តួ​​ទូរសព្ទ។ នេះ​អាច​ជា​ការ​ឌឺ​ដង​មួយ​ចំពោះ​ Apple​ ដោយ​សារ​ទូរសព្ទ​ iPhone 6s​ ដែល​បាន​ប្រកាស​​គឺ​មាន​ពណ៌​ស៊ី​ជម្ពូ​តែ​ផ្ទៃ​ខាង​ក្រោយ​តែ​ប៉ុណ្ណោះ​ ដោយ​ផ្ទៃ​ខាង​មុខ​គឺ​​មាន​ពណ៌​ស។

 

iPhone​ ជំនាន់​ថ្មី​ ​ពណ៌​ស៊ី​ជម្ពូ​

 

សូម​បញ្ជាក់​ថា​ ទូរសព្ទ​ Huawei Mate S ​ដែល​គ្រោង​នឹង​ដាក់​លក់​ក្នុង​ខែ​កញ្ញា​នេះ​ មិន​ត្រឹម​តែ​មាន​ពណ៌​ស៊ី​ជម្ពូ​ដូច​ទៅ​នឹង​ iPhone 6s​ ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​មុខងារ​ Force Touch​ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ 3D Touch ទៀត​ផង៕

​​​​​​​ -ចុច​អាន៖ វីដេអូ​បង្ហាញ​​ពី​ការ​ប្រើ​​​ 3D Touch ​​លើ​ iPhone 6s និង iPhone 6s Plus

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ phonearena