Apple​ រង​ការ​រិះ​គន់​ដោយ​សារ​បង្ខំ​ឲ្យ​មនុស្ស​ស្រី​ម្នាក់​ញញឹម​

  • 2015-09-14 17:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បង្អួត​ពី​សមត្ថភាព​របស់​ iPad Pro​ ថ្មី​ ក្រុមហ៊ុន​ Apple បាន​អញ្ជើញ​នាយក​ប្រតិបត្តិ​មួយ​រូប​ពី​ក្រុមហ៊ុន​ Adobe​ ដើម្បី​បង្ហាញ​ពី​ការ​កាត់​ត​រូប​ភាព​លើ​ Tablet​ យក្ស​នេះ។ ​បន្ទាប់​ពី​ធ្វើ​បទ​បង្ហាញ​រួច​ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បែរ​ជា​រង​ការ​រិះ​គន់​ពី​សំណាក់​ទស្សនិកជន​មួយ​ចំនួន​ទៅ​វិញ។

 

រូប​នាទី​ដែល​​យក​មក​កែ​ក្នុង​​កម្មវិធី​ Adobe Fix​ លើ​ iPad Pro ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ផលិត​ផល​ Apple

 

លោក​ Eric Snowden​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Adobe​ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​មុខងារ​មួយ​គឺ Adobe Fix​ ដែល​អាច​កែប្រែ​ទម្រង់​មុខ​ និង​ទឹក​មុខ​បាន​យ៉ាង​ងាយ​ស្រួល។ ខណៈ​ពេល​នោះ​គាត់​បាន​ធ្វើ​ការ​​កែ​ផ្ទៃ​មុខ​របស់​មនុស្ស​ស្រី​​​ ដែល​មាន​ទឹក​មុខ​ធម្មតា​ឲ្យ​ទៅ​ជា​ញញឹម​។ រំពេច​នោះ​អ្នក​ទស្សនា​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​រិះគន់​លើ​បណ្ដាញ​ Twitter​ ដោយ​លើក​ឡើង​ថា​​ ការ​កែ​ប្រែ​ទឹក​មុខ​របស់​នារី​ម្នាក់​ ប្រៀប​ដូច​ជា​​បង្ខំ​ឲ្យ​នារី​នោះ​ញញឹម​ គឺ​ជា​រឿង​មួយ​ដែល​មិន​សមរម្យ​នោះ​ទេ។​​​​​​

 

iPad Pro ដែល​មាន​អេក្រង់​​ធំ​ ដល់​ទៅ ​១២,៩ អ៊ីញ ​មាន​ល្បឿន​លឿន​ និង​ភ្ជាប់​មក​ជាមួយ​ប៊ិច​ STYLUS នេះ​ត្រូវ​បាន​បង្ហាញ​ ទន្ទឹម​នឹង​ការ​ប្រកាស​ទូរសព្ទ​ស្មាតហ្វូន​ជំនាន់​ថ្មី​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​កញ្ញា​កន្លង​ទៅ។ ​

 

ទាក់​ទង​ទៅ​នឹង​ការ​រិះ​គន់​នេះ ​អគ្គនាយក​ប្រចាំ​ក្រុមហ៊ុន​ Adobe​ បាន​ឆ្លើយ​តប​ទៅ​កាន់​ទស្សនិកជន​លើ​បណ្ដាញ​ Twitter​ របស់​ខ្លួន​ថា ​ក្រុមហ៊ុន​​របស់​គាត់​មិន​មាន​បំណង​វាយ​ប្រហារ​អ្នក​ណា​ម្នាក់​ឡើយ​ ហើយ​គាត់​ក៏​យល់​ស្រប​ផង​ដែរ​ថា ​ការ​បង្ខំ​ឲ្យ​នារី​ម្នាក់​ញញឹម​មិន​មែន​ជា​ទង្វើ​ល្អ​នោះ​ទេ។ ចំណែក​ខាង​ក្រុមហ៊ុន​ Apple​ វិញ​​មិន​​ឃើញ​មាន​ប្រតិកម្ម​តប​អ្វី​ទៅ​លើ​បញ្ហា​​មួយ​នេះ​ឡើយ។

 

 

-ចុច​អាន៖ iPad Pro ថ្មីរបស់ Apple បង្ហាញខ្លួនហើយ​​ ​អេក្រង់​ធំ​ ល្បឿន​​រឹត​តែលឿន កាន់ថ្មបានយូរ 

 

  ប្រែ​សម្រួល៖ ហៃ​​ សុខ​ហេង​ ប្រភព៖ yahoo