​សាកល​វិទ្យាល័យ​២​នៅ​អាស៊ាន​ ជាប់​ជា​សាកលវិទ្យាល័យ​ល្អ​បំផុត​ទាំង​២០​ក្នុង​លោក

  • 2015-09-15 16:36:30
  • ចំនួនមតិ

ចន្លោះមិនឃើញ

​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៥-២០១៦​ នេះ ចំណាត់ថ្នាក់​សាកល​វិទ្យាល័យ​លើ​លោក ត្រូវ​បាន​​ចេញ​ជា​ថ្មី​ទៀត​ហើយ ដែល​ក្នុង​នោះ​សាកល​វិទ្យាល័យ​២​ក្នុង​តំបន់​អាស៊ាន បាន​ស្ថិត​នៅ​​ក្នុង​ចំណោម​សាកល​វិទ្យាល័យ​កំពូល​ទាំង​២០។

 

សាកល​វិទ្យាល័យ NUS និង NTU (រូបភាព Channel News Asia)

 

សាកល​វិទ្យាល័យ​​ពីរ​​​​នោះ សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី គឺ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (NUS) ជាប់​ចំណាត់ថ្នាក់​លេខ​១២ និង​សាកលវិទ្យាល័យ​ Nanyang Technological University (NTU) ជាប់​ចំណាត់ថ្នាក់​លេខ​១៣។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សាកលវិទ្យាល័យ​២​នេះ ស្ថិត​នៅ​ចំណាត់ថ្នាក់​ក្រោម​១៥​ក្នុង​លោក។ កាល​ពី​ឆ្នាំ​មុន NUS ជាប់​លេខ​២២ ឯ NTU ជាប់​លេខ​៣៩។

 

ក្រៅ​ពី​សាកលវិទ្យាល័យ​២ខាង​លើ សាកលវិទ្យាល័យ​កំពូល​ផ្សេង​ទៀត ភាគច្រើន​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ជាក់ស្ដែង​គឺ​ Massachusetts Institute of Technology របស់​អាមេរិក ឈរ​លេខ​១ តាម​ពី​ក្រោយ​ដោយ​ Harvard University (អាមេរិក) និង​ University of Cambridge (អង់គ្លេស)។ ចំណាត់ថ្នាក់​ផ្សេង​ទៀត សូម​មើល​តារាង​របស់ Channel News Asia ខាង​ក្រោម៖

 

 

​​​​​​​​​​​​​​​​​​​​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ឆ្នាំ​នេះ​​​​ក្រុម​ហ៊ុន ​​Quacquarelli Symonds ​​បាន​រៀប​ចំ​​ធ្វើ​ចំណាត់​ថ្នាក់​​សាកលវិទ្យាល័យ​ពិភព​លោក​ ដែល​មាន​ចំនួន​​​​​សរុប​៨៩១​​ស្ថាប័ន។ ស្ថាប័ន​ទាំង​នោះ​ត្រូវ​បាន​ជ្រើស​រើស ​និង​វាយ​តម្លៃ​​​ចេញ​​​ពី​​ស្ថាប័ន​ចូល​រួម​ជាង​៣៥០០​ស្ថាប័ន​​ សាស្ត្រាចារ្យ​ជាង​​៧៦ ៧០០​នាក់ បុគ្គលិក​ចំនួន​ជាង​៤៤​២០០​នាក់​៕

 

​ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ topuniversities, channelnewasia