ដឹង PeyPey Dy រក​លុយ​បាន​ពី Page ក្នុង១ ខែ​ប៉ុន្មាន​អត់?

  • 2015-09-22 13:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"កាល​ពី​មុន​ខ្ញុំ​ផុស​ឲ្យ​គេ​​១ក្រុម​ហ៊ុន​ខ្ញុំ​យក ២០០ដុល្លារ​អី​ទេ តែ​ឥលូវ​ខ្ញុំ ផុស​ឲ្យ​ក្រុមហ៊ុន​​១ផ្ដាច់​មុខ​តែ​ខ្ញុំ​​យក​ពី​គេ ១ពាន់​ដុល្លារ​​ក្នុង​​១ខែ" នេះ​ជា​ការ​លើក​ឡើង របស់​តារា​សម្ដែង Peypey Dy ម្ចាស់​ Page Peypey Dy ។

 

 

បច្ចុប្បន្ន Pages Peypey Dy មាន​ចំនួន​អ្នក Like ជាង៥៥ម៉ឺន​នាក់​ហើយ ដែល​ចំនួន​នេះ​ជា​​ចំនួន​​លំដាប់​​ជួរមុខ ក្នុង​ចំណោម Page ធំៗ​ដែល​មាន​នៅ​​ក្នុង​​ប្រទេស​កម្ពុជា។ Peypey Dy បាន​ប្រាប់​ថា Page របស់​ខ្លួន​បាន​បង្កើត​ឡើង​នៅ ខែ មីនា ឆ្នាំ ២០១៣ ដែល​បង្កើត​ដោយ​មិត្តភ័ក្ដិ​របស់​ខ្លួនម្នាក់។ ដំបូង​ឡើយ​​​​លោក​​គ្រាន់​តែ​ជា​អ្នក​លេង Facebook ធម្មតា​ម្នាក់​ដែល​ចូល​ចិត្ត ធ្វើ​វីដេអូ​ប្លែកៗ​បង្ហោះ​លេង​តែ​ប៉ុណ្ណោះ។

 

លោក បាន​បន្ត​ថា ការ​បង្កើត​ដំបូង លោក មិន​នឹក​ស្មាន​​ថា ទទួល​បាន​ការ​គាំទ្រ​ច្រើន​បែប​នេះ​ទេ ប៉ុន្តែ​ដោយ​សន្ទុះ Facebook​ មាន​អ្នក​ពេញ​និយម​ច្រើន ចំនួន​អ្នក​ចូល​​ Like ក៏​​ចេះ​តែ​កើន​ឡើង​យ៉ាង​គំហុក​។ តាម​ការ​បញ្ជាក់​របស់ Peypey Dy គឺ Page មួយ​នេះ រូប​គេ​ មិន​បាន​ចាយ​លុយ​ដាក់ Ads តាម​Facebook ទេ ដោយ​​លោក​គ្រាន់​​តែ​​ព្យាយាម​ធ្វើ​វីដេអូ​ប្លែក រូប​ភាព និង​ផុស Status ដើម្បី​ឲ្យ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​តែ​ប៉ុណ្ណោះ។

 

 

តាម​រយៈ Page នេះ​ក្រៅ​ពី​ជួយ​​រក​ចំណូល​ប្រចាំ​ខែ លោក​ក៏​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​ជា​ច្រើន​ចាប់​អារម្មណ៍ ហើយ​មាន​ឱកាស​ថត ខ្សែភាពយន្ត​​​បាន​ជិត​១០​រឿង​មក​ហើយ។ រឿង​ដែល​លោក​ធ្លាប់​ថត​​មាន​ដូច​ជា “ព្រាយ​បាត​បល្ល័ង្ក” ​ "បេសកកម្ម​មរណៈ"  “ភូមិគ្រឹះ​បិសាច” “ថា​ខូច​ខូច​មែន”  “ព្រលឹង​ Face​book” “មេ​ខ្ញុំ​កប់​សារី” និង រឿង​ “ប៉ុបពីទៅ​ហូលីវូដ" ជា​ដើម។

 

ចង់​ដឹង​​ថា Peypey Dy មាន​វិធីសាស្ត្រ​បែប​ណា ដើម្បី​ធ្វើ​ឲ្យ​ Page របស់​ខ្លួន​ទទួល​បាន​គាំទ្រ​ច្រើន ហើយ​អាច​រក​ប្រាក់​រហូត​ដល់​ទៅ១ពាន់​ដុល្លារ សូម​ទស្សនា​វីដេអូ​​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី