កូន​ស្រី​របស់ Paul Walker ប្ដឹង​ក្រុមហ៊ុន​រថយន្ត​ដែល​បាន​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​បាត់​បង់​ជីវិត

  • 2015-09-29 21:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Meadow Walker ដែល​ត្រូវ​​ជា​កូន​ស្រី​បង្កើត​របស់​អតីត​តារា​សម្ដែង​អាមេរិក Paul Walker បាន​អះអាង​ថា​កំហុស​បច្ចេកទេស​​រថយន្ត​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឪពុក​របស់​ខ្លួន​ត្រូវ​​ស្លាប់។

 

កូន​ស្រី​អាយុ ១៦ ឆ្នាំ Meadow Walker របស់ Paul Walker បាន​ដាក់​ពាក្យ​​បណ្ដឹង​ដោយ​អះអាង​ថា ក្រោយ​ពេល​ប៉ះ​ទង្គិច​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ឪពុក​របស់​នាង​មិន​ទាន់​ស្លាប់​នោះ​ទេ ភ្លើង​ដែល​បាន​ផ្ទុះ​ក្រោយ​នោះ​ទើប​​ជា​មូលហេតុ​ដែល​ដុត​សម្លាប់​ឪពុក​របស់​នាង​​ទាំង​​រស់។ Meadow ​បាន​​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​រថយន្ត​ Porshe ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ពី​រឿង​នេះ។

 

នៅ​ក្នុង​ពាក្យ​បណ្ដឹង មេធាវី​របស់ Meadow Walker បាន​អះអាង​ថា​ឡាន​ស៊េរី Porshe Carrera GT នៅ​ពេល​ដែល​ជួប​ឧបទ្ទវហេតុ​នោះ​បាន​ដាច់​ជា​ពីរ ហើយ​ខ្សែ​ក្រវាត់​សុវត្ថិភាព​នៅ​លើ​កៅអី​របស់​ Paul បាន​​​វាត់​ត្រូវ​ ឆ្អឹងជំនី​និង ឆ្អឹង​ត្រគាក​របស់​គាត់​បណ្ដាល​ឲ្យ​គាត់​ជាប់​គាំង​នៅ​ក្នុង​កៅអី​អ្នក​ដំណើរ។

 

ភាគី​ដើម​ចោទ​បាន​បញ្ជាក់​ថា អស់​រយៈ​ពេល ១នាទី ២០ វិនាទី​​បន្ទាប់​ពី​គ្រោះ​ថ្នាក់​បាន​កើត​ឡើង ភ្លើង​ឡាន​ទើប​ចាប់​ផ្ដើម​ផ្ទុះ ប៉ុន្តែ Paul មិន​អាច​រត់​ចេញ​បាន​ដោយ​សារ​តែ​ជាប់​នៅ​ក្នុង​ឡាន។ នៅ​ពេល​ដែល​ភ្លើង​ទើប​តែ​ឆាប​ឆេះ Paul នៅ​មាន​​ជីវិត​នៅ​ឡើយ​ទេ។ មេធាវី​បាន​សរសេរ​ថា "Paul Walker បាន​​ស្រូប​ផ្សែង​ច្រើន​ពេក​ចូល​ក្នុង​សួត​នៅ​ពេល​ឡាន​នេះ​ឆេះ"។

តាម​​ការ​កោសល្យវិច័យ​ បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ហេតុការណ៍​នេះ​កើត​ឡើង​​គឺ​ដោយ​សារ​អ្នក​បើក​ឡាន​នៅ​ពេល​នោះ​បាន​បើក​បរ​ក្នុង​ល្បឿន ពី ១២៨ទៅ១៤៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង តែ​មេធាវី​របស់ Meadow បាន​សង្កត់​ធ្ងន់​ថា​អ្នក​បើកបរ Rodas បាន​បើក​ក្នុង​ល្បឿន​ពី ១០១ ទៅ១១៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​នៅ​ពេល​ដែល​​ឡាន​ចាប់​ផ្ដើម​បាត់​បង់​ការ​គ្រប់គ្រង។ ភាគី​នេះ​បាន​បន្ត​ទៀត​ថា​រឿង​នេះ​នឹង​មិន​អាច​កើត​​ឡើង​ទេ​បើ​សិន​​ជា​ឡាន​នេះ មាន​ប្រព័ន្ធ​រក្សា​លំនឹង​​​ដែល​​មាន​ប្រសិទ្ធភាព​។

 

មេធាវី​របស់ Meadow ប្រាប់​ថា​ក្រុមហ៊ុន Porsche បាន​ដឹង​ថា ស៊េរី Carrera GT ធ្លាប់​មាន​បញ្ហា​ពី​ការ​គ្រប់​គ្រង​ក៏​ដូច​ជា​រក្សា​លំនឹង​ពី​មុន​នោះ​មក​ហើយ។

 

មេធាវី Jeff Milam បាន​ប្រាប់​គេហទំព័រ TMZ ថា "និយាយ​រួម​ទៅ Porsche Carrere GT ជា​ឡាន​ដែល​​មាន​គ្រោះ​ថ្នាក់​មួយ ហើយ​​វា​មិន​គួរ​យក​បើក​នៅ​លើ​ផ្លូវ​នោះ​ទេ។ ហើយ​យើង​​ក៏​​មិន​គូរ​បាត់​បង់ Paul Walker និង​មិត្ត​របស់​គាត់ Roger Rodas ដូច្នេះ​ដែរ"៕​

 

​​​​​​​

 

ចុចអាន៖Cody Walker ចង់​ដើរ​តាម​កន្លង​បង​ប្រុស Paul Walker ​​​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ tmz