ដល់រដូវភ្ជុំ អ៊ុន សិទ្ធា ប្ដូររសជាតិ

  • 2015-10-10 13:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​​នេះតារា​សម្ដែង​លោក អ៊ុន សិទ្ធា  ​កំពុង​តែ​មមាញឹក​ថត​​​រឿង “ប៉ុបពីទៅ​ហូលីវូដ” ឲ្យ​ផលិតកម្ម 802AD ដែល​បាន និង​កំពុង​សម្រុក​ថត​នៅ​ឡើយ​ក្នុង​រដូវ​ភ្ជុំ​នេះ។ នៅ​ក្នុង​រឿង​នេះ លោក អ៊ុន សិទ្ធា និង កញ្ញា ឌុច លីដា គឺ​ជា​តួឯក ប៉ុន្តែ​លោក​ត្រូវ​​បាន​អ្នក​ដឹក​តម្រូវ​ឲ្យ ដើរ​តួ​ជា ភេទ​ទី៣ ជា​មួយ​តារា​សម្ដែង​ជា​ច្រើន​អ្នក​ទៀត ដែល​ជា​រសជាតិ​សម្ដែង​ថ្មី​មួយ​សម្រាប់​លោក។

 

រឿង “ប៉ុបពីទៅ​ហូលីវូដ Poppy Goes to Hollywood” គឺ​​ជា​ខ្សែភាពយន្ត​មួយ​ដែល​និយាយ​ពី​ការ​រើសអើង​​ទៅ​លើ​ក្រុម​មនុស្ស​ភេទ​ទី៣ ។ រឿង​មួយ​នេះ​បាន​ក្រុងពាលី​កាល​ពី​ចុង​ខែ ​កញ្ញា កន្លង​ទៅ ហើយ​បច្ចុប្បន្ន​កំពុង​សម្រុក​ថត គ្រោង​បញ្ចប់​នៅ​ចុង​ខែ តុលា ឆ្នាំ ២០១៥ ខាង​នេះ។

 

ចង់​ដឹង​ថា លោក  អ៊ុន សិទ្ធា តែង​ខ្លួន​ជា​ស្រី​ទៅ​ មានភាព​ខុស​ប្លែក​បែប​ណា​សូម​ទស្សនា​ទាំង​អស់​​គ្នា។