៣ យ៉ាង​​ធ្វើ​ឲ្យ​ Clarks ជា​ម៉ាក​ស្បែក​ជើង​ល្បីល្បាញ​​លំដាប់​ពិភពលោក​

  • 2015-10-07 15:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឮ​ថា​ស្បែក​ជើង​មួយ​គូ​ថ្លៃ​ជិត​១០០​ដុល្លារ ឬ​ក៏​ជាង១០០​ដុល្លារ អ្នក​ប្រាកដ​ជា​លាន់​មាត់ ​ថា​អី​ក៏​ថ្លៃ​ម្ល៉េះ? ទាំង​នេះ​សុទ្ធ​តែ​មាន​មូល​ហេតុ!

 

ជាក់​ស្ដែង​ស្បែក​ជើង​ម៉ាក Clarks អ៊ីចឹង ​តម្លៃ​ថ្លៃ​​ពិត​មែន ប៉ុន្តែ​ម៉ាក​ស្បែក​ជើង​មួយ​នេះ​មាន​លក្ខណៈ​ពិសេស​ ៣ ​យ៉ាង ដែល​ស័ក្ដិសម​នឹង​តម្លៃ​៖

 

​១​. បច្ចេកវិទ្យា

- Technology plus

 

 

Clarks បាន​សិក្សា​បាត​ជើង​មនុស្ស​ ខណៈ​ដែល​​បាត​ជើង​មនុស្ស​មាន​ឆ្អឹង​៣៦ ហើយ​កន្លែង​​សំខាន់​ជាង​គេ​គឺ​ឆ្អឹង​ថ្លើម​ជើង​។ រាល់​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ឬ​ក៏​បត់បែន​គឺ​យើង​ត្រូវ​ប្រើ​ឆ្អឹង​កន្លែង​ថ្លើម​ជើង​សង្កត់​ច្រើន​ជាង​គេ។ ​ Clarks បាន​បន្ថែម​ភាព​ទន់​បន្ថែម​មួយ​ជាន់​ទៀត​ដែល​គេ​ហៅ​ថា Technology Plus ដែល​ការ​ពារ​ភាព​សឹក​កកិត​នៃ​ឆ្អឹង​ថ្លើម​ជើង​។ ​ស្ត្រី​ភាគ​ច្រើន​ដែល​​ចូល​ចិត្ត​ប្រើ​ស្បែក​ជើង​កែង​បច្ចេកវិទ្យា​នេះ​អាច​ជួយ​ការពារ​មិន​ឲ្យ​​ឈឺ​ឆ្អឹង​កង​ខ្នង និង​សន្លាក់​​ក្បាល​ជង្គង់។

 

- Technology active air vent

 

 

តួនាទី Active Air vent គឺ​​បិទ​​បើក​ខ្យល់​បាន​តាម​អាកាស​ធាតុ។ អាកាស​ធាតុ​ក្ដៅ​យើង​អាច​បើក​ខ្យល់​ឲ្យ​ចេញ​ចូល​ក្នុង​ជើង​បាន។ ​អាកាស​ធាតុ​ធាតុ​ត្រជាក់​យើង​អាច​បិទ​ខ្យល់​គឺ​ធ្វើ​ឲ្យ​ជើង​ហប់​ស្រួល​ខ្លួន។ បច្ចេកវិទ្យា​​នេះ​មាន​នៅ​លើ​ស្បែក​ជើង​ធ្វើ​ការ​សម្រាប់​បុរស​តែ​មួយ​គត់។ ចំណុច​សំខាន់​របស់ Active Air vent គឺ​មាន​ប៉ុង​ខ្យល់​មួយ​នៅ​ក្នុង​កែង​​ស្បែកជើង​។ ចំណុច​សំខាន់​មួយ​ទៀត​គឺ​នៅ​បាត​ស្បែក​ជើង​មាន​កម្ទេច​ធ្យូង​ថ្ម ដើម្បី​កម្ចាត់​ក្លិន​ជើង​និង​កម្ចាត់​បាក់តេរី​បាន​យ៉ាង​ល្អ។

 

- Technology Wave Walk

 

 

 

គឺ​ជា​បច្ចេកវិទ្យា​​ពិសេស​ជាង​គេ​​ចំណាយ​កម្លាំង​តិច​ប៉ុន្តែ​អាច​ដើរ​បាន​ឆ្ងាយ​ជាង​ស្បែក​ជើង​ដទៃ​ទៀត។ ពេល​​ពាក់​ស្បែកជើង​ប្រភេទ​នេះ​គឺ​មាន​អារម្មណ៍​ថា​អស្ចារ្យ​ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​ស្រួល​ខ្លួន​ខុស​ពី​ស្បែកជើង​ដទៃ​ទៀត។ ​ពេញ​និយម​សម្រាប់​អ្នក​ដើរ​ច្រើន​ និង​​ចូល​ចិត្ត​ម៉ូដ​សាមញ្ញ ដែល​គេ​រចនា​បាត​ចេញ​មក​គឺ​មាន​រាង​បះ​មុខ​បះ​ក្រោយ​ដើម្បី​ងាយ​ស្រួល​ដើរ។ ​​​

 

- Unstructured

 

 

 

Unstructured ធ្វើ​ឲ្យ​​មាន​ខ្យល់​ចេញ​ចូល​ផ្លាស់ប្ដូរ​នៅ​ក្នុង​បាតជើង​ដែរ។ នៅ​​​ចំហៀង​ស្បែក​ជើង​មាន​រន្ធ​ខ្យល់ និង​នៅ​​ក្រោម​ស្បែកជើង​ក៏​មាន​កម្ទេច​ធ្យូង​ថ្ម​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ក្លិន​គឺ​ល្អ​សម្រាប់​អ្នក​ដែល​ឆាប់​បែក​ញើស​ជើង។ ពិសេស​គឺ​ស្បែក​ជើង​នេះ​ស្រាល​បំផុត​ស្ទើរ​តែ​មិន​ដឹង​ថា​បាន​ពាក់​ស្បែកជើង​អ៊ីចឹង។​​​​​​

 

២. ស្បែក​សុទ្ធ

 

 

 

ខ្លះ​​យល់​ច្រឡំ​អំពី​ស្បែក​សត្វ​ពិត​ប្រាកដ និង​ស្បែក​ស៊ីន​តេតិច​ ព្រោះ​បើ​ស្បែក​សត្វ​ពិតប្រាកដ​គឺ​ ​មាន​រន្ធ​ញើស​នៅ​ពី​លើ​ស្បែក​ពេល​ពាក់​​មិន​ធ្វើ​ឲ្យ​ហប់​ក្ដៅ ហើយ​មិន​ធុំ​ក្លិន​ជើង ហើយ​​អាច​សម្រប​ខ្លួន​ទៅ​តាម​អាកាស​ធាតុ។ ផ្ទុយ​មក​វិញ​បើ​ជា​ស្បែក​ស៊ីន​តេតិច​គឺ​មិន​មែន​ជា​ស្បែក​សុទ្ធ​ទេ​គ្រាន់​តែ​ជា​ជ័រ​ឬ​ក៏​កម្ទេច​កំណាត់​លាយ​បញ្ចូល​គ្នា​ធ្វើ​ជា​ស្បែក​ពេល​ដែល​យើង​ប្រើ​គឺ​ឆាប់​ចាស់ ឆាប់​បាក់ ឆាប់​របក។​ Clarks បាន​ផលិតផល​ពី​ស្បែក​ពិតៗ​ដូចជា​ស្បែក​គោ​ និង​ស្បែក​ចៀម​ជាដើម​ ដែល​ត្រូវ​បាន​ទទួល​ការ​ត្រួត​ពិនិត្យ​ និង​ជ្រើស​រើស​យ៉ាង​ម៉ត់​ចត់​ទៅ​តាម​ផ្នែក​របស់​វា​ និង​ឆ្លង​កាត់​ដំណើរ​ការ​សម្លាប់​ស្បែក​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​និមួយៗ​។

 

៣.ម៉ូដ

 

​Clarks ផ្ដល់​នូវ​​ម៉ូដ​បែប​​ស្អាតៗ​ស៊ីវិល័យ​​ទាន់​សម័យ​បែប​អង់គ្លេស អឺរ៉ុប តាម​រដូវ​កាល​និមួយៗ​គួប​ផ្សំ​នឹង​គុណភាព​ល្អ។

 

មក​ដល់​ពេលនេះ​ស្បែកជើង ​Clarks មាន​​ប្រវត្តិ​រយៈពេល ១៩០ ឆ្នាំ​មក​ហើយ​ ពោល​គឺ​តាំង​ពី​ឆ្នាំ​១៨២៥​មក​ម្ល៉េះ​ដែល​ធ្វើ​ឲ្យ​ Clarks មាន​ភាព​ស្ទាត់​ជំនាញ និង​ទំនុក​ចិត្ត​​ក្នុង​ការ​ផលិត​​ស្បែក​ជើង​​រហូត​បាន​ក្លាយ​ជា​​ក្រុមហ៊ុន​ស្បែក​ជើង​ឈាន​មុខ​គេ​ទូទាំង​ចក្រភព​​អង់គ្លេស​ ។​Clarks ​ធានា​ទៅ​លើ​ការ​រចនា​ម៉ូដ​ទាន់​សម័យ​ស៊ីវិល័យ ធានា​ពី​បច្ចេកវិទ្យា ពាក់​ហើយ​ស្រួល​ខ្លួន​ពាក់​ជាប់​បាន​យូរ​មិន​ងាយ​ខូច

Clarks "បញ្ចុះតម្លៃ​ 20% ទៅ​លើ​ម៉ូដ​​ស្បែក​ជើង​សម្រាប់​រដូវ​បុណ្យភ្ជុំបិណ្ឌ ចាប់​ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃ​ទី ១៣ ខែ​តុលា ឆ្នំា២០១៥" នៅ​ផ្សារ​ទំនើប Aeon ៕

 

អត្ថបទ៖ សុខ​អូន