បាត់​មួយ​រយៈ Vin Diesel ឡើង​គីឡូ​ខ្លាំង​ ដុះ​ក្បាល​ពោះ​ប្លែក

  • 2015-10-07 22:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​ជា​ច្រើន​សន្លឹក​​បាន​បង្ហាញ​ពី​ការ​ប្រែប្រួល​រូប​រាង​យ៉ាង​ខ្លាំង​របស់​​​តារា​ក្នុង​រឿង “Fast and Furious” Vin Diesel ដែល​ហាក់​ដូច​ជា​ឡើង​គីឡូ​ច្រើន​និង​ដុះ​ក្បាល​ពោះ​​​ថែម​ទៀត។

 

 

រូប​ថត​ទាំង​នោះ​ត្រូវ​បាន​គេ​ថត​បាន​អំឡុង​ពេល​តារា​សម្ដែង​វ័យ​ ៤៨​ឆ្នាំ​រូប​នេះ​​​កំពុង​លំហែ​កាយ​នៅ​លើ​សណ្ឋាគារ​មួយ​នៅ​ឆ្នេរ​សមុទ្រ​​​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។ រូប​មួយ​សន្លឹក​បង្ហាញ​រូបរាង​ដ៏​ធាត់​របស់​ Vin Diesel កំពុង​ឈរ​ស្រូប​យក​ខ្យល់​អាកាស និងកាន់​បារី​មួយ​ដើម។ បើ​ប្រៀប​ទៅ​នឹង​រូប​រាង​​របស់​គេ​ពេល​សម្ដែង​ក្នុង​រឿង​ “Fast and Furious 7” ពិត​ជា​ខុស​គ្នា​​មែន​ទែន។

នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​មាន​ពាក្យ​លេច​ឮថា​តារា​សម្ដែង Vin Diesel អាច​នឹង​​ចូល​​ខ្លួន​​មក​ដឹក​នាំ​រឿង“Fast & Furious 8” ​ដោយ​​ខ្លួន​ឯង​ផ្ទាល់​ ស្រប​ពេល​ម្ដាយ​របស់​គេ​ក៏​ចង់​ឲ្យ​កូន​ដឹក​នាំ​រឿង​នេះ​ដូច​គ្នា។

 

 

 

 

 

ចុចអាន៖ម្ដាយ Vin Diesel ចង់​ឲ្យ​កូន​ប្រុស​ដឹក​នាំ​រឿង “Fast & Furious 8” ដោយ​ខ្លួន​ឯង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​usmagazine