ពិធីករ​ Killer Karaoke អាមេរិក​ Steve-O ត្រូវ​កាត់​ទោស​ជាប់​គុក​៣០​ថ្ងៃ​ដោយសារ​តែ...

  • 2015-10-08 18:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steve-O ដែល​ជា​ពិធីករ​កម្មវិធី​កម្សាន្ត Killer Karaoke របស់​អាមេរិក​រដូវ​កាល​ទី​១​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​៣០​ថ្ងៃ​ បន្ទាប់​ពី​បាន​កាន់​រូប​ត្រី​ដូហ្វិន​​ឡើង​ទៅ​កន្លែង​ស្ទូច​​​មួយ​នៅ​តំបន់ Hollywood ​និង​បំផ្ទុះ​កាំជ្រួច​កាល​ពី​ថ្ងៃ​ទី០៩ ខែ​ សីហា​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ឧទ្យាន​ SeaWorld ។ ​​​​​​

 

 

អ្នក​នាំ​ពាក្យ​របស់​មេធាវី​ទីក្រុង Los Angeles លោក Frank Mateljan បាន​និយាយ​ថា Steve-O ដែល​មាន​ឈ្មោះ​ពិត​ Stephen Glover ត្រូវ​កាត់​ទោស​​កាល​ពី​ថ្ងៃ​ពុធ ​​ពី​បទ​ល្មើស​ផ្ទុយ​នឹង​ច្បាប់​ក្នុង​ការ​ប្រើប្រាស់​កាំជ្រួច​និង​បំផ្លាញ​ទ្រព្យ​សាធារណៈ​។

 

Mateljan បន្ត​ថា Steve ​ស្ថិត​ក្រោម​ការ​ព្យួរទោស​​៣​ឆ្នាំនិង​​សង​ប្រាក់​ជិត ១៤ ០០០ដុល្លារ​ ទៅ​កាន់​ខាង​ប៉ូលិស​និង​ក្រុម​ពន្លត់​អគ្គីភ័យ ព្រោះ​នៅ​ពេល​ដែល​គេ​បាន​បង្ក​ភាព​ចលាចល​នៅ​កន្លែង​ស្ទូច​​គឺ​មាន​ឡាន​សង្គ្រោះ​បន្ទាន់​ចំនួន៥, ឧទ្ធម្ភាគចក្រ១ និង​អ្នក​ពន្លត់​អគ្គីភ័យ​ប្រមាណ​ជាង​៨០​នាក់​មក​ធ្វើ​អន្តរាគមន៍។   ​​​​​​​​​​​

 

ចំពោះ​ទង្វើ​របស់ Steve-O ដែល​ធ្វើ​នា​ពេល​កន្លង​ទៅ​ ព្រោះ​តែ​គេ​ចង់​តវ៉ា​ឲ្យ​ត្រី​ដូហ្វិន​ដែល​នៅ​ឧទ្យាន SeaWorld ​មាន​សេរីភាព​ដូច​ត្រី​ផ្សេង​ទៀត។​

 

ខាងក្រោម​ជាវីដេអូ Steve-O ប្រព្រឹត្តិខុសកន្លង​ទៅ៖

 

https://www.youtube.com/watch?v=eg4JYKm32K0

 

ចុចអាន៖ក្រុមហ៊ុន​រថយន្ត Porsche ​មិន​ទទួល​ខុស​ត្រូវ​លើ​​ការ​ស្លាប់​របស់ Paul Walker ឡើយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖huffingtonpost