Harry Kane ត្រូវក្មេង​អាយុ៦ឆ្នាំ​បបួល​លេង​បាល់​ជាមួយ​

  • 2015-10-08 22:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ក្រុម Tottenham Hotspur កីឡាករ Harry Kane បាន​ទទួល​ការ​អញ្ជើញ​ពី​ក្មេង​ប្រុស​ម្នាក់​ឲ្យ​ទៅ​លេង​បាល់​នៅ​ផ្ទះ​របស់​គេ។

 

 

លិខិត​អញ្ជើញ​​​សរសេរ​ដោយ​​ដៃ​ ដាក់លើ​ក្រដាស​ត្រូវ បាន​យក​ទៅ​ប្រគល់​ឲ្យ​ Kane ដោយ​ផ្ទាល់​ពីសំណាក់​ក្មេង​ប្រុស​ម្នាក់​​ អាយុ៦ឆ្នាំ ឈ្មោះ Oscar។ នៅ​ក្នុង​លិខិត​បាន​សរសេរ​ថា៖ "ជូន​ចំពោះ​ Harry Kane! សូម​អ្នក​មក​លេង​បាល់​ជាមួយ​ខ្ញុំ​នៅផ្ទះ នៅ​ថ្ងៃសុក្រ​ម៉ោង​៤ល្ងាច។ ដោយ​សេចក្ដី​ស្រលាញ់​ពី Oscar។ អាសយដ្ឋាន​ផ្ទះ​លេខ ៨០ ផ្លូវ Edgeby! ខ្ញុំ​ស្រលាញ់ Spurs"។

 

ដោយ​ឡែក​កីឡាករ Kane វិញ បាន ឆ្លើយ​តប​នឹង​សំណើ​របស់ Oscar តាម​រយៈ​គណនី Twitter របស់​ខ្លួន​ថា៖ "ពិត​ជា​លិខិត​ដ៏​មាន​អត្ថន័យ​មែន! ខ្ញុំ​នឹង​សាកល្បង​សួរ​គ្រូបង្វឹក​លោក Roy Hodgson ដើម្បី​សុំ​ការ​អនុញ្ញាត ប៉ុន្តែ​ខ្ញុំ​គិត​ថា​គួរ​តែ​ត្រូវ​ទៅ​កីឡដ្ឋាន Wembley ហើយ! សូម​ក្មួយ​លេង​បាល់​ដោយ​រីករាយ"។

 

Harry Kane មាន​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ការប្រកួត​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ Euro 2016 ថ្ងៃ​ស្អែក​នេះ ទល់នឹង​ក្រុម​ជម្រើស​ជាតិ​អេស្តូនី ខណៈ​ដែល​តោ​កំណាច​អង់គ្លេស​នឹង​អវត្តមាន​ខ្សែប្រយុទ្ធ Wayne Rooney ដោយ​សារ​បញ្ហា​របួស៕

 

ចុច​អាន៖ Harry Kane ​ប្រើ​ពេល​៧៩​វិនាទី​រក​គ្រាប់​បាល់​ដំបូង​​ ជួយ​អង់គ្លេស​លុត​លីទុយអានី​៤-០

 

ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ dailymail