ស្រទន់​មន្ត​ស្នេហ៍ (ភាគទី២០) ដាអ៊ីណា​ដៀល​អេមី​កប់ៗ!

  • 2015-10-09 13:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគទី២០

អេមី​នៅ​ស្ងៀម បណ្តោយ​ឱ្យ​នាង​បញ្ចេញ​កំហឹង ​តែ​ដាអ៊ីណា​នៅ​តែ​មិនអស់ចិត្ត​ កាន់​តែ​និយាយ នាង​កាន់​តែ​ក្តៅ​ក្រហល់​ចិត្ត​ថែម​ឡើង​៖ «តិច​ទៀត ប្អូន​​ស្រី​ដ៏​ស្អាត​ ដ៏​ក្មេង​​របស់​វា ក៏​នឹង​ដណ្តើម​យក​ទាំង​តំណែង ​Super Star​ របស់​យើង​ទៀត! ឯង​ឃើញ​​ហើយ ក្មេង​នោះ​ចរិត​អន់​យ៉ាង​ណា​? ​ឯង​ចាំ​មើល ពេល​យើង​ដាច់​បាយ​ ត្រលប់​ទៅ​ស៊ី​ដី​វិញ ឯង​នឹង​បាន​សប្បាយ​ចិត្ត​មិន​ខាន​!» អេមី​ក្រោក​ចេញ​ពី​សាឡុង ហើយ​​តបត៖ «ចាំ​ឯង​គិត​អ្វី​ៗ​ទូលាយ​ជាង​នេះ ​ចេះ​គិត​អី​ឱ្យ​ល្អ​ៗ​ ឱ្យ​វិជ្ជមាន​ជាង​នេះ ចាំ​យើង​មក​ម្តង​ទៀត!» នាង​ម៉ូឌែល​ច្រាន​កែវ​ភេសជ្ជៈ​ឱ្យ​ធ្លាក់​កំពប់​ខ្ទេចខ្ទី​ ហើយ​ទ្រហោ​យំ​ស្រែក​ឡូឡា៖ «ត្រូវ​ហើយ​! យើង​នេះ​មិន​ចេះ​គិត​ទេ​! បើ​យើង​ចេះ​គិត កាលនោះ ​យើង​មិន​ទៅ​រាប់អាន​ឯង ​ក៏​មិន​លើកស្ទួយ​ឯង!»

អេមី​ខាំ​មាត់​បែរ​ក្រោយ៖ «ល្មម​បាន​ហើយ​ ដាអ៊ីណា​! ឈប់​ទៅ! អា​ចរិត​ចូលចិត្ត​លើក​តែ​សគុណ​របស់​ខ្លួន​ដែល​ធ្វើ​ចំពោះ​គេ​ ចេះ​បែរ​មក​រៀន​មើល​អំពើ​ល្អ​របស់​គេ​ខ្លះ​ផង​! ច្រើន​ឆ្នាំ​មក​នេះ ទន្ទេញ​ជានិច្ច​ថា ឯង​ជួយ​យើង យើង​នេះ​ល្បី​ដោយ​សារ​ឯង ​តោង​កន្ទុយ​ឯង!​ យើង​នេះ​គ្មាន​សមត្ថភាព​ទេ​មែនទេ​? ដែល​យើង​មិន​ចេះ​និយាយ​មួយម៉ាត់​តវ៉ា​នេះ​ មក​ពី​យើង​ជា​មនុស្ស​ដឹង​គុណ​គេ ​ដឹង​អាក្រក់​ល្អ​ស​ខ្មៅ ​តែ​ឯង​ចាំ​ទុក​ផង ​ចរិត​ដូច​ឯង តើ​មាន​អ្នក​ណា​គេ​ទ្រាំ​មក​ដេរ​ខោអាវ​ឱ្យ​ឯង​បាន​យូរ​ជាង​យើង​ទៀត​ នាង​ដាអ៊ីន? មុន​ពេល​ឯង​ឈប់​ត្រឹម​យើង​នៀក​ តើ​មាន ​Tailor​ ប៉ុន្មាន​នាក់​​ហើយ​ដែល​គេ​គ្រវី​ក្បាល លែង​ធ្វើការ​ជាមួយ​ឯង?! ឯង​កុំ​មោទកភាព​ខ្លួនឯង ​ហើយ​យក​អ្នក​ដទៃ​ទៅ​ជាន់​ជា​ឈើ​ស្ពាន ជា​កំណល់​ពេក​! គ្រប់​យ៉ាង​វា​មាន​ដែន​កំណត់​របស់​វា!»

អេមី​ហេតុ​តែ​ក្តៅ​ចិត្ត​ក៏​និយាយ​ត្រង់​ៗ​យ៉ាង​នេះ រក​តែ​ដាអ៊ីណា​ឆ្លើយ​អ្វី​ពុំ​ចេញ ​ព្រោះ​ភេទ​ទី​បី​និយាយ​ត្រូវ​ៗ​ចំណុច​ខ្សោយ​ដែល​គ្មាន​អ្នក​ណា​ដឹង​។ អេមី​ដើរ​ចេញ ​ព្រោះ​មិន​ចង់​និយាយ​គ្នា​បន្ត ក្រែង​លែង​អាច​មើល​មុខ​គ្នា​ចំ ដឹង​អី ដាអ៊ីណា​រអ៊ូ​មក​ពី​ក្រោយ​ខ្នង​៖ «កើត​មក​ជា​ខ្ទើយ​ហើយ ថែម​ជា​មនុស្ស​រមិល​គុណ​ទៀត​!»  [...]

 

ចុចអានភាគទី២០ទាំងស្រុង!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ