ចប់​ការ​ប្រកួត ជម្រើស​ជាតិ​ឈ្នះ​ភ្នំពេញ​ក្រោន ៣-២

  • 2015-10-09 01:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​​ក្រុម​ភ្នំពេញ​ក្រោន​​ដោយ​លទ្ធ​ផល ៣-២ ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់​ដុំលើ​ទីលាន​ស្មៅ​ធម្មជាតិ​ RSN ​មុន​ចេញ​ទៅ​ប្រទេស​សិង្ហបុរី។

 

ក្រុម​ជម្រើស​ជាតិ

 

ការ​ប្រកួត​ចែក​ចេញ​ជា​បីតង់ ដោយ​មួយ​តង់​មាន ៣០​នាទី។ គ្រាប់​ទី​មួយ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ កែវ សុខ​ផេង នៅ​នាទី​ទី៣ ឯ​គ្រាប់​ទី២ រក​បាន​ដោយ​កីឡាករ​វ័យ​ក្មេង​ ចាន់ វឌ្ឍនាកា នៅ​នាទី​ទី២០​។ ក្នុង​តង់​ទី​២ ក្រុម​ទាំង​សង​ខាង​បាន​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ប៉ុន្តែ​រក​គ្រាប់​បាល់​មិន​បាន​ឡើយ។

 

ក្នុង​តង់​ទី​៣ ចូល​ដល់​នាទី​ទី៦៧ កីឡាករ​ ធារី ចាន្ថាប៊ីន បន្ថែម​​មួយ​គ្រាប់​ទៀត​ឲ្យ​ជម្រើស​ជាតិ​​នាំ​មុខ​ ៣-០ ប៉ុន្តែ​​ ៤​នាទី​បន្ទាប់​ កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​ Baek Yosung បំបែក​ពង​មាន់​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោន​តាម​ពី​ក្រោយ​ ៣-១។ ក្រុម​ភ្នំពេញ​ក្រោន​បាន​បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​ជម្រើស​ជាតិ​នៅ​ចុង​ម៉ោង រហូត​រក​បាន​​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី៨១ បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល​ ៣-២។

 

ក្រុម​ភ្នំពេញ​ក្រោន