Microsoft នឹង​ដាក់​លក់ Hololens ដើម​ឆ្នាំ​ក្រោយ​តម្លៃ ៣០០០ដុល្លារ

  • 2015-10-09 14:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ Microsoft បាន​ដាក់​បង្ហាញ​បច្ចេកវិទ្យា Hologram ទំនើប​មួយ​ឈ្មោះ Hololens ដែល​នឹង​​ដាក់​លក់​​លើ​ទីផ្សារ​ក្នុង​ចំនួន​មាន​កំណត់​នា​ដើម​ឆ្នាំ​ ២០១៦​ក្នុង​តម្លៃ ៣០០០ដុល្លារ។

 

 

បច្ចេកវិទ្យា Hologram ​នេះ​បាន​បំពាក់​លើ​វ៉ែនតា ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ដែល​ពាក់​វា​មើល​ឃើញ​ពី​រូបភាព​​និង​វត្ថុ​ប្លែកៗសិប្បនិមិត្ត​លក្ខណៈ 3D។ Microsoft ក៏​បាន​សហការ​ជាមួយ​ NASA ក៏​ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត​ ដើម្បី​បង្កើត​រូបភាព​ក៏​ដូចជា​ទិដ្ឋភាព​សិប្បនិមិត្ត​សម្រាប់​ឱ្យ​អ្នក​ប្រើប្រាស់ Hololen កម្សាន្ត​អារម្មណ៍៕ ​

 

ទស្សនាវីដេអូ​អំពី​បច្ចេកវិទ្យា Hololen ទាំង​អស់គ្នា៖

 

 

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ engadget