ធ្លាប់​ឃើញ​ភូមិ​អណ្ដែត​ទឹក "កំពង់​ភ្លុក" នៅ​ខេត្ត​សៀមរាប​អត់? ​

  • 2015-10-20 17:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

កំពង់ភ្លុកជា​ភូមិ​ឃុំ​មួយ ឬ​គេ​ច្រើន​ហៅ​ថា "ភូមិ​អណ្ដែត​ទឹកកំពង់ភ្លុក" មានទីតាំង​នៅតាម​មាត់​បឹង​ទន្លេសាប ​​ក្នុងទឹកដី​​ខេត្ត​សៀមរាប ដែល​មាន​ប្រជាជន​ជាច្រើន​គ្រួសារ​កំពុង​រស់នៅ ពឹងពាក់​អាស្រ័យ​ភោគផលទន្លេ និង ​វិស័យ​ទេសចរណ៍។

 

ក្នុង​​ភូមិ​អណ្ដែត​ទឹកកំពង់​ភ្លុក ទេសចរ​នឹងឃើញ ​ភោជនីយដ្ឋាន ហាង សាលា វត្ត​អារាម ហើយភ្ញៀវ​អាច​ជិះ​ទូក​មើល​​ព្រៃ​លិច​ទឹក​ យ៉ាង​សប្បាយ​រីករាយ។ នេះ​បើ​តាម​ការ​ឱ្យ​ពី​​គេហទំព័រ Madmonkeyhostels។

 

ប្រភព​ខាងលើ​​បន្ត​ថា ទេសចរត្រូវ​ចំណាយ​ពេល​ប្រហែល ៣០ នាទី តាម​ផ្លូវគោក បន្ទាប់​មក​ជិះ​ទូក​ទៅ​ភូមិ​កំពង់ភ្លុក ដែល​មាន​រយៈ​​ពេល ១ ម៉ោង​កន្លះ។

 

ទៅ​លេង​តំបន់​នេះ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ ​លោក សារ៉ាត់ បាន​ឱ្យ Sabay ដឹង​ថា រ៉ឺម៉ក​កង់​បី​មួយ​តម្លៃ ១៥ ដុល្លារ ពោលគឺ​ជិះ​ពី​ទី​រួម​ខេត្ត​សៀមរាប​មក​ដល់​កំពង់​មួយ​។ ក្រោយ​មក​ជិះ​ទូក​​​បន្ត​ឆ្ពោះ​ទៅ​កាន់​ភូមិ​នេះ​តែ​ម្ដង។

 

លោក​បន្ត​ថា ទូក​តូច​មួយ​តម្លៃ ៣០ ដុល្លារ ចំណែក​ទូក​ធំ​តម្លៃ ចាប់​ពី ៥០ ដុល្លារ​ឡើង តាម​ប្រភេទ​ទូក តែ​ទោះ​បី​ជា​យ៉ាងណា​លោក​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​នោះ​ទេ។ តោះ!  កុំ​ចាំ​យូរ សូម​ទស្សនា​ភូមិ​កំពង់ភ្លុក​ជាមួយ Sabay ទាំង​អស់​គ្នា...

 

 

 

 
 
 
 
 
 
 
 
 
 
 
 

 

ចុចអាន៖ រមណីយដ្ឋាន​អន្លង់ជ្រៃ

 

 

ចុចអាន៖ ម្លេច កន្លែង​កំសាន្ត​ដែល​អ្នក​ទេសចរ​មិនសូវ​ស្គាល់

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ