​ជើង​ឯក​វាយសី​ជាតិ ​ខេត្ត​កំពង់​ឆ្នាំង​បាន​មេដាយ​មាស​ច្រើន​ជាង​គេ

  • 2015-10-20 20:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វាយសី​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០១៥ ​ដែល​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៥ ដល់ ២០​ខែ​តុលា​នេះ បាន​រក​ឃើញ​ជើង​ឯក​គ្រប់​វិញ្ញាសា​អស់​ហើយ កាល​ពី​ព្រឹកមិញ​នេះ។ ដោយ​សមាគម​កីឡា​វាយ​សី​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ទទួល​បាន​មេដាយ​មាស​ច្រើន​ជាង​គេ ក្នុង​វិញ្ញាសា​ទាំង​១៣។

 

 

សមាគម​កីឡា​វាយ​សី​ខេត្ត​កំពង់​ឆ្នាំង បាន​បញ្ជូន​កីឡាករ​មក​ចូល​រួម​ប្រកួត​ចំនួន​៣២​នាក់ ដោយ​បាន​ដណ្ដើម​យក​មេដាយ​មាស​បាន​ចំនួន​៦ ​លើ​វិញ្ញាសា ​វាយ​ជា​ក្រុម , វាយ​គូ​បុរស (ក្របខ័ណ្ឌ ក​១) , វាយ​ទោល​បុរស (ក្របខ័ណ្ឌ ក​១)  , វាយ​ទោល​បុរស​ អាយុ​១៩​ឆ្នាំ​ឡើង (ក​២) , ​វាយ​គូ​បុរស អាយុ​ក្រោម​១៩​ឆ្នាំ (ក​២)  ​និង​វាយ​ទោល​បុរស​ អាយុ​ក្រោម​១៦​ឆ្នាំ។

 

ចំណែក​ឯ​វិញ្ញាសា​ផ្សេង​ទៀត អ្នក​ដែល​ឈ្នះ​មេដាយ​មាស​បាន​ទៅ​លើ​កីឡាករ​មក​ពី​សមាគម​ខេត្ត​ព្រះសីហនុ ( មេដាយមាស ២ ) វិញ្ញាសា វាយ​ទោល​និង​វាយ​គូ​បុរស​អាយុ​ក្រោម​១៣​ឆ្នាំ, ​ស្វាយ​រៀង (មេដាយ​មាស១) វិញ្ញាសា​វាយ​ទោល​នារី , ​កំពង់​ចាម (មេដាយ​មាស១) វិញ្ញាសា​វាយ​គូ​នារី , កោះកុង (មេដាយមាស​១) វិញ្ញាសា​វាយ​គូ​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ , ក្លិប​កីឡា​វាយសី​ត្រពាំង​ស្រែ ( មេដាយមាស២) វិញ្ញាសា​វាយ​ទោល​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ (ក២) ​និង​វាយ​គូ​បុរស អាយុ​ក្រោម​១៩​ឆ្នាំ​ឡើង (ក​២​)។

 

បើ​និយាយ​ពី​កីឡាករ​សរុប​វិញ​មាន​១៤៥​នាក់ (កីឡា​ការិនី ១៧​នាក់) ​មក​ពី​១១​ក្លិប។ ដោយ​ការ​ប្រកួត​មាន​រយៈ​ពេល​៦​ថ្ងៃ ដោយ​៦​ថ្ងៃ​នោះ មាន ១៨០​ប្រកួត ។ ​ចំពោះ​ជើង​ឯក​ទាំង​អស់​ខាង​លើ​នឹង​​ទទួល​បាន​ប្រាក់​រង្វាន់​១៥​ម៉ឺន​រៀល៕

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី