នាយក​ HTC៖ ក្រុមហ៊ុន​ Apple ទេ​ដែល​ជា​អ្នក​ចម្លង​ពី​ HTC នោះ

  • 2015-10-23 13:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចេញ​លក់​ HTC One A9 របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ក៏​ដូច​ជា​សារព័ត៌មាន​មួយ​ចំនួន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ថា​ ទូរសព្ទ​ថ្មី​នេះ​គឺ​​ជា​ការ​ចម្លង​ពី​ទូរសព្ទ​​ iPhone 6។

 

 

​​​​​​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះ​គន់​នេះ​នាយក​នៃ​ក្រុមហ៊ុន​ HTC ប្រចាំ​តំបន់​អាស៊ី​ខាង​ជើង​បាន​លើក​ឡើង​ថា​​​ HTC ជា​អ្នក​បង្កើត​ទូរសព្ទ​ដែល​ផលិត​ពី​ដែក​ និង​មាន​ស្នាម​ឆ្នូត​នៅ​ផ្នែក​ខាង​ក្រោយ​មុន​គេ​ គឺ​​​នៅ​លើ HTC One M7 ដែល​បាន​បង្ហាញ​កាល​ពី​ឆ្នាំ​២០១៣។ លោក​បាន​បន្ថែម​ទៀត​ថា​ A9 គឺ​ផលិត​ដោយ​មាន​កម្រាស់​ស្ដើង​​និង​ស្រាល​ជាង​ទូរសព្ទ​ស៊េរី​មុន​ដែល​​នេះ​ជា​ការ​ផ្លាស់​ប្ដូរ​និង​ការ​វិវត្តន៍​មួយ​ ​ហើយ​មាន​តែ​ក្រុមហ៊ុន​ Apple ទៅ​វិញ​ទេ​ដែល​បាន​ចម្លង​ពី HTC នោះ។

 

HTC One M7

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ HTC One A9 ​គឺ​មាន​បំពាក់​នូវ​ CPU Snpadragon 617, កាមេរ៉ា​ទំហំ​១៣​MP, ទំហំ​ RAM ៣GB, ទំហំ​ផ្ទុក​ ១៦GB និង​ ៣២GB អាច​ធ្វើ​ការ​បន្ថែម​ខាង​ក្រៅ​បាន ហើយ​នឹង​​មានដាក់​លក់​នា​ខែ​វិច្ឆិកា​​ខាង​មុខ​នេះ​ក្នុង​​តម្លៃ​ប្រមាណ​៤០០​ដុល្លារ៕​​​​​

 

ចុច​អាន៖  HTC ប្រកាស​ស្មាតហ្វូន​ថ្មី​រាង​ដូច​ iPhone 6/6s ឯ​តម្លៃ​ជិត​ ៤ រយ​ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​

អត្ថបទពេញនិយម