Fino ស៊េរី ០១៦ ជិត​មក​ដល់​ទីផ្សារ​កម្ពុជា​រូបរាង​​ថ្មី​បច្ចេកវិទ្យា​ទំនើប​ជាង​មុន​

  • 2015-11-04 18:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha បាន​បង្ហើប​ថា ក្រុមហ៊ុន​នឹងនាំ​ម៉ូតូ Yamaha Fino ស៊េរី​ថ្មី​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះសម្រាប់​លក់​លើ​​ទីផ្សារ​ប្រទេស​កម្ពុជា។ Fino ដែល​ Yamaha នាំ​មក​លក់​ជា​ច្រើន​ជំនាន៉ សម្រាប់​ស៊េរី​ថ្មី​​មាន​ការ​អភិវឌ្ឍ​រូបរាង​និង​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ជាង​មុន។

 

 

Fino ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន Yamaha ប្រាប់​ថា មាន​ការ​ផ្លាស់ប្តូរ​រូបរាង​និង​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មី​ៗ​​មួយ​ចំនួន​ដូចជា​ភ្លើង​មុខ​រចនា​ថ្មី​​ជាមួយ​អំពូល LED ការ​បំពាក់​បច្ចេកវិទ្យា Blue-Core ដែល​ជួយ​ឲ្យ​ម៉ាស៊ីន​កាន់​តែ​ត្រជាក់​និង​សន្សំសំចៃ​ការ​ប្រើប្រាស់​ថាមពល។ Fino 016 ​បាន​ភ្ជាប់​ជាមួយ​សោរ​បញ្ជា​ដោយ​ស្វ័យប្រវត្តិ និង​មាន​តេឡេ​បញ្ជា​ដើម្បី​ស្វែង​រក​ទីតាំង​ផង​ដែរ។ អ្វី​កាន់​​តែ​ចាប់​អារម្មណ៍​ កង់​​ត្រូវ​បាន​រចនា​ថ្មី​ជា​កាំ​បន្ទះ​ដែល​ផ្តល់​ភាព​ទាក់ទាញ​និង​ស្រស់​ស្អាត​សម្រាប់​ការ​ជិះ​ធ្វើ​ដំណើរ។

 

Fino 016 ដែល​ក្រុមហ៊ុន Yamaha គ្រោង​បញ្ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជាក់​ថា តម្លៃ​ជាង ២ ០០០ ដុល្លារ​។

 

 

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា