HTC កូពី​ Apple ទៀត​ហើយ​ ម្ដង​នេះ​កូពី​ស្ទីល​ថត​​វីដេអូ​ពាណិជ្ជកម្ម​វិញម្ដង

  • 2015-11-06 16:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរស័ព្ទ​ប្រចាំ​ឆ្នាំ​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​ HTC ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ព្រម​ទាំង​សារព័ត៌មាន​ជា​ច្រើន​​​រិះ​គន់​ថា​ចម្លង​ម៉ូដ​តាម​ផលិតផល​ Apple។ ពេល​នេះ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​របស់​ HTC ក៏​ត្រូវ​បាន​គេ​រិះ​គន់​ដូច​គ្នា។

 

 

​​វីដេអូ​ពាណិជ្ជកម្ម​​​ផ្សព្វផ្សាយ​ទូរសព្ទ​ HTC One A9ដែល​មាន​ចំណង​ជើង​ថា​ "Be Brilliant" ត្រូវ​បាន​មហាជន​នាំ​គ្នា​រិះ​គន់​យ៉ាង​ចាស់​ដៃ​ដោយ​សារ​តែ​ស្រដៀង​គ្នា​ទៅ​នឹង​វីដេអូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ Apple ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​ ១៩៨៤។

​ ចង់​ដឹង​ថា​វីដេអូ​ទាំង​ពីរ​មាន​លក្ខណៈ​ស្រដៀង​គ្នា​យ៉ាង​ណា​​ទៅ​ទស្សនា​ដូច​ខាង​ក្រោម៖

 

វីដេអូ​ពាណិជ្ជកម្ម​ HTC One A9 ​ចេញ​កាល​ពី​ថ្មី​ៗ​នេះ​

 

 

វីដេអូ​ពាណិជ្ជកម្ម​ Macintosh ចេញ​ឆ្នាំ​១៩៨៤

 

 

ពេល​ដែល​បាន​ទស្សនា​វីដេអូ​ខាង​លើ​រួច​ ឃើញ​ថា​មាន​ចំណុច​មួយ​ដែល​ស្រដៀង​គ្នា​ខ្លាំង​បំផុត​នោះ​គឺ​នៅ​ពេល​ដែល​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ដើរ​ជា​ជួរ​នៅ​​វិនាទី​ដំបូង​នៃ​វីដេអូ។ ក្រៅ​ពី​មាន​លក្ខណៈ​ស្រដៀង​គ្នា​ហើយ​ គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា​វីដេអូ​របស់​ HTC One A9 ​បាន​វាយ​ប្រហារ Apple ​ចំ​ៗ​តែ​ម្ដង​​ ​គឺ​ត្រង់​ឈុត​ដែល​បុរស​ជា​តួអង្គ​ទាត់​គំនរ​ផ្លែ​ប៉ោម។

 

គួរ​រំលឹក​ដែរ​ថា​នាយក​​​ក្រុមហ៊ុន​ HTC ប្រចាំ​តំបន់​អាស៊ី​ខាង​ជើង​​បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​កន្លង​នេះ​ថា​ HTC មិន​បាន​​លួច​ចម្លង​ពី​​ក្រុមហ៊ុន​ Apple ​ឡើយ​គឺ​ Apple ទៅ​វិញ​ទេ​ដែល​បាន​ចម្លង​ពី​ HTC One M7 របស់​ខ្លួន​ ចំពោះ​ការ​ឌីហ្សាញ​ទូរស័ព្ទ​ iPhone 6។ ទោះ​បី​ជា​មាន​ការ​បញ្ជាក់​ដោយ​ភស្តុតាង​ដូច​នេះ​ក្ដី​ ​នៅ​តែ​មិន​អាច​ផ្លាស់​ប្ដូរ​​គំនិត​​របស់​មហាជន​មួយ​ចំនួន​បាន​ឡើយ៕

 

ចុច​អាន៖ នាយក​ HTC៖ ក្រុមហ៊ុន​ Apple ទេ​ដែល​ជា​អ្នក​ចម្លង​ពី​ HTC នោះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ ​​​​​​​RedmondPie

អត្ថបទថ្មី