សម្តេច​ ហ៊ុន សែន ​ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ និង​តម្លើង​​ឋានៈ​ជា​វរសេនីយ៍​ត្រី​ដល់ កែ ឡេង

  • 2015-11-17 23:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​នេះ​​ សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​មេដាយ​មាស​ពិភព​លោក​ កែ ឡេង ចូល​ជួប​សម្តែង​ការ​គួរ​សម​នៅ​វិមាន​សន្តិភាព​ និង​បាន​តម្លើង​ឋានៈ​ពី​អនុសេនីយ៍​ឯក​ទៅ​ជា​វរសេនីយ៍​ត្រី បន្ទាប់​ពី​កីឡា​ការិនី​កម្ពុជា​រូប​នេះ​ឈ្នះ​មេដាយមាស​ពិភព​លោក​ជា​លើក​ទី​ពីរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សម្តេច​ថែម​ទាំង​​​ឧបត្ថម្ភ​ថវិកា​​ផ្ទាល់​ខ្លួន​ចំនួន​១​ម៉ឺន​ដុល្លារ​ និង​​​ប្រាក់​រង្វាន់​រដ្ឋាភិបាល​ចំនួន​១២០​លាន​រៀល​​ថែម​ទៀត។

 

បន្ទាប់​មក អ្នក​ស្រី កែ ឡេង ត្រូវ​បាន​ក្បួន​ដង្ហែ​ចេញ​វិមាន​សន្តិភាព​ឆ្លង​កាត់​ផ្លូវ​ជា​ច្រើន​នៅ​រាជ​ធានី​ភ្នំពេញ​នា​ល្ងាច​នេះ។ អ្នក​ស្រី កែ ឡេង បាន​ឈ្នះ​មេដាយ​មាស​ផ្នែក​ប៉េតង់​ពិភព​លោក​​ក្នុង​ឆ្នាំ​២០១៥​នេះ​ដែល​ជា​មេដាយ​មាស​ពិភព​លោក​លើក​ទី​ពីរ​របស់​អ្នក​ស្រី បន្ទាប់​ពី​បាន​ឈ្នះ​មេដាយ​មាស​នេះ​ម្តង​ហើយ​កាល​ពី​ឆ្នាំ​២០១៣។

 

 

 

រូប​ភាព​ដង្ហែ​កាល​ពី​លើក​ទី​មួយ

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម