​៦​សន្លឹក​​ក្បួន​ហែ​​ម្ចាស់​មេដាយ​មាស​​ពិភព​លោក​ កែ ឡេង ល្ងាច​​មិញ

  • 2015-11-18 15:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ស្រី កែ ឡេង បាន​ឈ្នះ​មេដាយ​មាស​​ពិភព​លោក​កីឡា​ប៉េតង់​ជា​លើក​ទី២ និង​​បាន​រៀប​ចំ​ក្បួន​ដង្ហែ​​​អបអរសាទរ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​​ក្នុង​រាជ​ធានី​ភ្នំពេញ​​ ​​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ប៉ុន្តែ​មិន​ពិធី​ដង្ហែ អ្នក​ស្រី​បាន​ចូល​ជួប​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​​កម្ពុជា​ក្នុង​វិមាន​សន្តិភាព​។

 

សម្តេច​ ហ៊ុន សែន ​​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ មេដាយ​មាស​ពិភព​លោក​ កែ ឡេង ចូល​ជួប​សម្ដែង​ការ​គួរ​សម​នៅ​វិមាន​សន្តិភាព​ និង​បាន​ដំឡើង​ឋានៈ​ពី​អនុសេនីយ៍​ឯក​ទៅ​ជា​វរសេនីយ៍​ត្រី បន្ទាប់​ពី​កីឡា​ការិនី​កម្ពុជា​រូប​នេះ​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ជា​លើក​ទី​​ពីរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សម្ដេច​ថែម​ទាំង​​​ឧបត្ថម្ភ​ថវិកា​​ផ្ទាល់​ខ្លួន​ ចំនួន​១​ម៉ឺន​ដុល្លារ​ និង​​​ប្រាក់​រង្វាន់​រដ្ឋាភិបាល​ចំនួន​១២០​លាន​រៀល​​ថែម​ទៀត​។ ​ខាង​ក្រោម​ជា​រួប​ភាព​​​ក្បួន​ដង្ហែ​អ្នក​ស្រី​ កែ ឡេង ៖​

 

 

 

 

 

 

 

 

ចុច​អាន៖​សម្តេច​ ហ៊ុន សែន ​ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ និង​តម្លើង​​ឋានៈ​ជា​វរសេនីយ៍​ត្រី​ដល់ កែ ឡេង

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​

​​​​