Chelsea ត្រៀម២៩លានផោនដើម្បីទិញ Cavani របស់ PSG

  • 2015-11-18 23:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយរុយហ្គាយ Edinson Cavani អាច​នឹង​ផ្ទេរ​ទៅ​កាន់ Stamford Bridge នា​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ខែ​មករា​ខាង​មុខ​នេះ​ បន្ទាប់​ពី​គេ​មាន​ការ​ភ័យខ្លាច​លែង​ចង់​ប្រកប​អាជីព​នៅក្លិប Paris St-Germain ក្រោយ​កើត​ហេតុការណ៍​ភេរវកម្ម។

 

ប្រភព​ពី Don Balon បាន​ឲ្យ​ដឹង​ថា​កីឡាករ​វ័យ២៨ឆ្នាំ​ កំពុង​ត្រូវ​លោក Jose Mourinho ចាប់​អារម្មណ៍​ ហើយ​អាច​នឹង​ទិញ​ក្នុង​តម្លៃ​២៩​លាន​ផោន។ ចំនួន​នេះ​គឺ​ឃ្លាត​គ្នា​ឆ្ងាយ​បើ​ធៀប​នឹង​ថ្លៃ​ដែល PSG ទិញ​កាល​ពី​ឆ្នាំ២០១៣ ក្នុង​តម្លៃ ៥៥លានផោន។

 

 

Cavani បង្ហាញ​ទម្រង់​លេង​ល្អ​គួរសម​នៅ​រដូវកាល​ថ្មី ក្រោយ​ស៊ុត​បាន ៧គ្រាប់នៅ Ligue 1 ដែល​សរុប​ទាំងអស់​គេ​ស៊ុត​បាន ៦៥គ្រាប់​ហើយ ក្នុង​ចំណោម​ការ​លេង១១៣ប្រកួត​ឲ្យ​ក្រុម​ជើងឯក​ចាស់​ក្របខ័ណ្ឌ​កំពូល​របស់​បារាំង។

 

តោ​ខៀវ Chelsea គ្រោង​នឹង​ធ្វើការ​រុះរើ​ក្រុម​ទ្រង់ទ្រាយ​ធំ​មួយ​បន្ទាប់​ពី​ចាប់ផ្តើម​រដូវកាល​យ៉ាង​ត្រដាបត្រដួស​ ក្នុង​នោះ​ក្លិប​ចង់​លក់ Oscar ឲ្យទៅ Juventus ក្នុង​តម្លៃ​២៨លាន​ផោន​ដើម្បី​ស្តារ​ស្ថានភាព​ហិរញ្ញវត្ថុ​ខ្លះ​មក​វិញ ហើយ​កីឡាករ ៣​រូប​ផ្សេង​ទៀត​មាន Pedro, Falcao និងDiego Costa ក៏​អាច​នឹង​ចេញ នៅ​ខែ​មករា​នេះ​ផង​ដែរ៕

 

ចុចអាន៖ Cavani បង្ហាញ​ទម្រង់​លេង​ល្អ​គួរសម​នៅ​រដូវកាល​ថ្មី ក្រោយ​ស៊ុត​បាន ៧គ្រាប់នៅ Ligue 1

 

ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ dailystar