Ford Adventure វិល​ជា​ថ្មី​នាំ​អ្នក​ដំណើរ​ផ្សងព្រេង​កម្សាន្ត​បោះ​ជំរំ​ឆ្នេរ​សមុទ្រ​ប្រទេស​ថៃ​

  • 2015-11-20 20:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត Ford Adventure រដូវ​កាល​ទី ៩ បាន​វិលត្រឡប់​ជា​ថ្មី​​សម្រាប់​ឆ្នាំ ២០១៥ ដែល​នឹង​នាំ​អ្នក​ដំណើរ​​ផ្សងព្រេង​ជាមួយ​រថយន្ត Ford រាប់​សិប​គ្រឿង​ឆ្ពោះ​ទៅ​​កម្សាន្ត​ខេត្ត​ចន្ថាបុរី​ប្រទេស​ថៃ។

 

 

ដំណើរ​កម្សាន្ត​ផ្សង​ព្រេង​ឆ្នាំ​នេះ មាន​អ្នក​ចូលរួម​ប្រមាណ ៣០០ នាក់​និង​ប្រើប្រាស់​រថយន្ត​ជាង ៦០ គ្រឿង​ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​​ជា​ក្បួន​​ឆ្លង​កាត់​ខេត្ត​ប៉ៃលិន​នៃ​ប្រទេស​កម្ពុជា​​ក្នុង​ចម្ងាយ​​ផ្លូវ​ជាង ៤០០ គីឡូម៉ែត្រ​​ មុន​បន្ត​ឆ្ពោះ​ទៅ​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ​ជា​គោលដៅនៃ​​​ដំណើរ​កម្សាន្ត​។

 

លោក ឡោ វុទ្ធី ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន RMA ដែល​រៀបចំ​ដំណើរ​កម្សាន្ត​នេះ​ប្រាប់​ថា អ្នក​ចូលរួម​នឹង​រីករាយ ជាមួយ​ការ​ទស្សនា​សម្រស់​ទេសភាព​ព្រៃ​ភ្នំ​នៅ​តាម​ដង​ផ្លូវ, ការ​កម្សាន្ត​ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត ការ​ដើរ​ទិញ​ទំនិញ រួម​ទាំង​បទពិសោធន៍​ការ​ស្នាក់​នៅ​បោះជំរំ​រួម​គ្នា​ដ៏​សែន​រូម៉េទិក​នៅ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ចន្ថាបុរី​របស់​ប្រទេស​ថៃ។

 

លោក​បន្ត​ថា កម្មវិធី Ford Adventure មិន​ត្រឹម​តែ​ជា​​កម្មវិធី​កម្សាន្ត​សប្បាយ​​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​​​ឲ្យ​អ្នក​ចូលរួម​អាច​ទទួល​បាន​បទ​ពិសោធន៍​​ពី​ការ​បើកបរ​ដ៏​អស្ចារ្យ, ការ​ស្វែង​យល់​ពី​តំបន់​ទេសចរ​កម្សាន្ត​​នានា​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស, ការ​បង្កើត​ទំនាក់ទំនង​គ្នា​និង​ការ​ផ្លាស់ប្តូរ​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក។

 

សម្រាប់​ការ​ចូលរួម​ដំណើរ​កម្សាន្ត​បោះ​ជំរំ Ford Adventure 2015 អ្នក​ចូលរួម​ត្រូវ​តែ​មាន​ប័ណ្ណ​បើកបរ (សម្រាប់​អ្នក​បើកបរ), លិខិតឆ្លងដែន រួម​ទាំង​ឯកសារ​ចាំបាច់​មួយ​ចំនួន​ទៀត។

 

 

ដំណើរ​កម្សាន្ត Ford Adventure 2016 មាន​រយៈ​ពេល ៣ យប់ ៤ ថ្ងៃ​ចាប់​ពី​ថ្ងៃ ១០ ដល់ ១៣ ធ្នូ​ឆ្នាំ​២០១៥ ដោយ​នឹង​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​បាត់ដំបង​និង​ឆ្ពោះ​ទៅ​ខេត្ត​ប៉ៃលិនដោយ​សម្រាក​មួយ​យប់​ មុន​បន្ត​ឆ្ពោះ​ទៅ​កម្សាន្ត​​ខេត្ត​ចន្ថាបុរី​របស់​ប្រទេស​ថៃ​ដែល​ជា​គោលដៅ​នៃ​ដំណើរកម្សាន្ត៕

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី