ធី ណាតា ងាក​ពី​ជំនួញ​១០​ម៉ឺន​ដុល្លារ

  • 2015-11-25 14:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បាន​ផ្អាក​ពី​ការងារ​សិល្បៈ​យ៉ាង​ប្រញាប់ប្រញាល់​មួយ​រយៈ​ធំ​មុន​នេះ ធី ណាតា ដែល​ជា​ប្អូន​ស្រី​ជីដូន​មួយ​បង្កើត​របស់ ឆ័យលី ដឡែន ឥឡូវ​បាន​ត្រលប់​មក​​ពិភព​សិល្បៈ​ម្ដង​ទៀត​ហើយ បើ​ទោះ​ជា​មាន​របរ​រកស៊ី​ផ្ទាល់ខ្លួន​មួយ​ដែល​ចំណាយ​ទុន​ប្រមាណ ១០​ម៉ឺន​ដុល្លារ​ហើយ​ក៏​ដោយ។

 

 

“បង​អើយ ចូល​មក​ដល់​ខែ​នេះ​រវល់​ខ្លាំង​មែនទែន​រកតែ​ពេល​សម្រាក​មិន​បាន​ផង។ ណា​មួយ​ប្អូន​មាន​ការ​រកស៊ី​ខ្លួនឯង​ផង សឹង​តែ​មួយ​សប្ដាហ៍​ៗ​គ្មាន​ពេល​សម្រាក​មួយ​ថ្ងៃ​ផង។ ” តារា​ស្រី​វ័យ ២៥ ឆ្នាំ​ថ្លែង​ប្រាប់។

 

ប្អូន​ស្រី​ជីដូន​មួយ​របស់​តារា​ចម្រៀង និង​សម្ដែង ដាឡែន រូប​នេះ​បញ្ជាក់​ដោយ​មិន​លាក់លៀម​ថា ​ថ្វីត្បិត​មាន​មុខ​របរ​រកស៊ី​ក៏​ពិតមែន តែ​ពេល​នេះ​ចូល​ដល់​រដូវ​អាច​រក​ប្រាក់​បាន​ច្រើន​ពី​ការងារ​ជា​អ្នក​ចម្រៀង​តាម​កម្មវិធី​ផ្សេង ដូចនេះ​ត្រូវ​តែ​ឆ្លៀត​កុំ​ឲ្យ​ខាន។ ព្រោះ​ពេល​នេះ​លុយ​មក​តាម​ហៅ​ហើយ ហើយ​ពេល​វេលា​បែបនេះ​ក៏​មិន​ចេះ​តែ​មាន​ដែរ។

 

 

ណាតា ​បាន​បន្ថែម​ទៀត​ថា​សព្វថ្ងៃ​នាង​បាន​ទទួល Affair ច្រើន ដូចនេះ​ហើយ​សម្រាប់​អ្នក​ដឹកនាំ​រឿង​ដែល​ទាក់ទង​មក​ចង់​ឲ្យ​ដើរតួ​សម្ដែង​ក្នុង​រឿង​គឺ​ស្រី​តូច​រូប​នោះ​មិន​មាន​ពេល​គ្រប់គ្រាន់​ថត​ឲ្យ​ទេ និង​និយាយ​ថា​សុំទោស។ "និយាយ​ពី​ការ​សម្ដែង​រឿង​នេះ​វិញ បង​អើយ​ខ្ញុំ​ចង់​ហួស​ពី​ចង់​ហើយ ​តែ​ខ្ញុំ​អត់​មាន​ពេល​គ្រប់គ្រាន់​ទេ​មាន​តែ​សុំទោស​ពួកគាត់​ហើយ ចាំ​មើល​ឱកាស​ក្រោយ​ហើយ​មើល​ទៅ”។ ម្ចាស់​ហាង​លក់​គ្រឿង​ក្រអូប​ខាង​លើ​បញ្ជាក់។

 

ងាក​មក​និយាយ​រឿង​រកស៊ី​វិញ កញ្ញា​បាន​ឲ្យ​ដឹង​ថា​ មាន​ភាព​រលូន​ទៅមុខ​ជា​បន្ត​បន្ទាប់​ហើយ តែ​មិន​ទាន់​ដល់​ចំណុច​នាង​ចង់​បាន​នៅឡើយ​ទេ។ ក៏​ប៉ុន្តែ​តារា​ស្រី​សម្បុរ​ស​រូប​នោះ​និយាយ​ថា​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​​របរ​មួយ​នេះ​នឹង​មាន​ភាព​រឹតតែ​ប្រសើរ​ជាង​ពេល​នេះ​ទៅ​ទៀត។ "បាន​ជា​ខ្ញុំ​ហ៊ាន​និយាយ​បែប​នេះ ព្រោះ​ហាង​នាំចូល​គ្រឿង​សម្អាង​របស់​ខ្ញុំ​លក់​តែ​របស់​ពិត​ៗ និង​នាំ​ចូល​ពី​​អូស្ត្រាលី​ផ្ទាល់​តែម្ដង។ ចំណែក​ការ​លក់ដូរ​វិញ​គឺ​ដាច់​គួរសម និង​ពេល​បើក​ខ្ញុំ​ចំណាយ​ទុន​ជាង ១០ ម៉ឺន​ដុល្លារ៕"

 

 

អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖Facebook ធី ណាតា

អត្ថបទពេញនិយម