ប្រទេស​​ទុយនីស៊ី​​ប្រកាស​អាសន្ន​បន្ទាប់​ពី​មាន​​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​កន្លែង​ស្លាប់​មនុស្ស​​១២​នាក់

  • 2015-11-25 18:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​ប្រទេស​​ទុយនីស៊ី​​​បាន​ធ្វើ​ការ​ប្រកាស​អាសន្ន​បន្ទាប់​ពី​មាន​​ករណី​បំផ្ទុះ​គ្រាប់​បែក​​លើ​ឡាន​ក្រុង​មួយ​កន្លែង​បណ្ដាលឲ្យ​​​ស្លាប់​មនុស្ស​​​អស់​យ៉ាង​តិច​១២​នាក់​និង​២០​នាក់​ផ្សេង​ទៀត​រង​របួស។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ BBC។

 

 

ករណី​បំផ្ទុះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​​ ខណៈ​ពេល​ដែល​ឡាន​ក្រុង​​ចូល​ចត​នៅ​ក្បែរ​ទីស្នាក់ការ​​នៃ​គណបក្ស​របស់​​លោក​ Zine El Abidine Ben Ali ​អតីត​ប្រធានាធិបតី​ប្រទេស​ទុយនីស៊ី។ មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ក្រុម​ភេរវករ​ណា​ចេញ​មក​អះអាង​ថា​​ខ្លួន​​ជា​អ្នក​នៅ​ពី​ក្រោយ​ហេតុ​ការ​បំផ្ទុះ​នេះ​នៅ​ឡើយ​នោះ​ទេ។

 

ចំណែក​ឯ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​នេះ​ក៏​គេ​មិន​ទាន់​ដឹង​ច្បាស់​ផង​ដែរ​ ប៉ុន្តែ​មាន​ប្រភព​មួយ​បាន​ប្រាប់​ដល់​សារព័ត៌មាន​ Reuters ថា​​ប្រហែល​ជា​មាន​អ្នក​បំផ្ទុះ​គ្រាប់​បែក​​មួយ​បាន​បំផ្ទុះ​គ្រាប់​បែក​លើ​រថយន្ត​នេះ។

​​​​​​​

​ គួរ​បញ្ជាក់​ថា​នេះ​​ជា​ការ​បំផ្ទុះ​លើក​ទី​បី​ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ​​សម្រាប់​ប្រទេស​ស្ថិត​នៅ​​តំបន់​អាហ្វ្រិក​ខាង​ជើង​មួយ​នេះ៕​​​

 

ចុច​អាន៖ នារី​ម្នាក់​រត់​គេច​ពី​ផ្ទះ ១០ឆ្នាំ ព្រោះ​វក់​នឹង​លេង​អ៊ីនធឺណិត​ពេក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BBC​​​​​​​​​, TheNewYorkTimes