ក្រុមហ៊ុន​ Universal ចង់​ឲ្យ​ Angelina Jolie ដើរ​ជា​បិសាច​ក្នុង​​​ខ្សែភាពយន្ត​ថ្មី​

  • 2015-11-25 21:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ភាពយន្ត​ហូលីវូដ​ Universal សង្ឃឹម​ថា​នឹង​អាច​​បញ្ចុះ​បញ្ចូល​ Angelina Jolie ឲ្យ​ដើរ​តួ​ក្នុង​ខ្សែ​ភាពយន្ត​​បែប​រន្ធត់​ថ្មី​​មាន​ចំណង​ជើង​ថា​ Bride of Frankenstein បាន។

 

 

​​​កាល​ពី​ថ្មីៗ​នេះ​​ Angelina ទើប​តែ​បាន​ដឹក​នាំ​ខ្សែ​ភាពយន្ត​​ "By the Sea” ឲ្យ​ក្រុមហ៊ុន​ Universal ដែល​ការ​ថត​ខ្សែ​ភាពយន្ត​នេះ​ទទួល​បាន​ការ​ជួយ​ទំនុក​បម្រុង​យ៉ាង​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​ផ្ទាល់។ តាម​រយៈ​ការ​ជួយ​​ទំនុក​បម្រុង​គេ​សង្ឃឹម​ថា​តារា​ស្រី​រូប​នេះ​នឹង​អាច​​​មើល​ឃើញ​ចំណុច​នេះ​ ហើយ​ព្រម​ទទួល​យក​តំណែង​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ដែល​ក្រុមហ៊ុន​បាន​គ្រោង​ទុក។

 

គួរ​បញ្ជាក់​ថា​ខ្សែ​ភាពយន្ត​ Bride of Frankenstein គឺ​ជា​ការ​ផលិត​ឡើង​វិញ​ពី​ខ្សែភាពយន្ត​ចាស់​ចេញ​​កាល​ពី​ឆ្នាំ​១៩៣​៥ ដែល​ពេល​នោះ​​​​អ្នក​ស្រី​ Elsa Lanchester ជា​តួឯក​ស្រី​ និង​លោក​ Boris Karloff ​​ ជា​តួឯក​ប្រុស។ ប្រសិន​បើ​តារា​សម្ដែង​វ័យ​៤០​ឆ្នាំ​រូប​នេះ​មិន​ចាប់​អារម្មណ៍​លើ​តួ​អង្គ​បែប​រន្ធត់​នេះ​ ក្រុមហ៊ុន​ Universal នឹង​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​នាង​ឲ្យ​ដើរ​តួ​ក្នុង​ខ្សែ​ភាពយន្ត​ផ្សេង​ជំនួស​វិញ។

 

 

តារា​សម្ដែង​ស្រី​ Angelina នៅ​តែ​ជា​តួអង្គ​​ដ៏​​មាន​ឥទ្ធិពល​ក្នុង​ក្រសែ​ភ្នែក​ទស្សនិកជន​ ជាក់​ស្ដែង​​ដូច​ជា​វត្តមាន​របស់​នាង​ក្នុង​ខ្សែ​ភាពយន្ត​ Maleficent ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​អាច​អូស​ទាញ​ទស្សនិកជន​បាន​យ៉ាង​ច្រើន​លើស​លប់​ដោយ​​រក​ចំណូល​បាន​​៧៥៨​លាន​ដុល្លារ​ទូទាំង​ពិភពលោក៕​​​

 

ចុច​អាន៖ ភាពយន្ត​ថ្មី​របស់ Angelina Jolie ផ្ដល់​ការងារ​ឲ្យ​ដល់​ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TheGaurdian​​​​​​​​​

អត្ថបទពេញនិយម