Dongho បង្ហើប​ប្រាប់​ថា​ ចង់​រៀបការ​បែប​ឯកជន​និងស្ងប់ស្ងាត់​

  • 2015-11-25 21:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Donghoអតីត​សមាជិក​ក្រុម U-KISS និង​អនាគត​ភរិយា​​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​មាន​បំណង​ចង់​​រៀប​ចំ​អាពាហ៍ពិពាហ៍​បែប​​ធម្មតា​ស្ងប់ស្ងាត់ ស្រប​ពេល​ថ្ងៃ​ចូល​រោង​ការ​ជិត​មក​ដល់។

 

 

បើ​តាម​ក្រុមហ៊ុន​​រៀបចំ​អាពាហ៍ពិពាហ៍ iWedding បាន​ឲ្យ​ដឹង​ថា៖"មង្គលការ​របស់​តារា​វ័យ​២១​ឆ្នាំ​និង​កូន​ក្រមុំ​ដែល​មាន​អាយុ​ប្អូន​គេ​១​ឆ្នាំ​និង​​ប្រារព្ធ​ឡើង​​នៅ​សាល​អាពាហ៍ពិពាហ៍ Patio9 ដែល​មាន​ទីតាំង​នៅ​​តំបន់ Gangnam ក្នុង​ទីក្រុង​សេអ៊ូល​។

 

នៅ​ថ្ងៃ​ទី​២៥ ខែ​ វិច្ឆិកា​នេះ​ អ្នក​តំណាង​ឲ្យ Dongho បាន​ចេញ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ "កូន​ក្រមុំ​និង​កូន​កំលោះ​វ័យ​ក្មេង​ទាំង​ពីរ​​ចង់​រៀបចំ​មង្គលការ​ស្ងប់ស្ងាត់​។ ពួក​គេ​គ្មាន​គម្រោង​បើ​កសន្និសីទកាសែត ​​និង​បំភ្លឺ​ជាមួយ​សារព័ត៌មាន​អ្វី​នោះ​ទេ"។

 

មង្គលការ​ Dongho​នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​ទេ​នឹង​ឈាន​ចូល​មក​ដល់ ពោល​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៥ ដែល​មាន​តារា​កំប្លែង Byun Ki Soo ជា​ពិធីករ​ហើយKyuhyun ក្រុម Super Junior និង McKay Kim ជា​អ្នក​ច្រៀង​អបអរ​ក្នុង​មង្គលការ៕

 

 

 

ចុចអាន៖Dong Ho ​បង្ហាញ​ប្រពន្ធ​ក្មេង​ស្អាត​ក្នុង​រូប​មង្គល​ការ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

 

ប្រភព៖ soompi​​​​​

អត្ថបទពេញនិយម