តារា​ល្បីៗ​របស់​កម្ពុជា​នឹង​សម្ដែង​នៅ​ខេត្ត​កំពង់ចាម ស្រប​ពេល​ដែល​ក្រុម​ហ៊ុន SMART AXIATA រៀប​ការ​ប្រគំតន្រ្តី រាប់ថយ...

  • 2015-11-26 17:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បីៗ​របស់​កម្ពុជា​មួយ​ចំនួន​នឹង​សម្ដែង​នៅ​ខេត្ត​កំពង់​ចាម​នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​ដែល​ការ​រាប់​ថយ​ក្រោយ (Countdown) បាន​ចាប់​ផ្ដើម​ហើយ​សម្រាប់​ការ​ប្រគំតន្ត្រី​របស់​តារា​ល្បី គឺ កញ្ញា Jessie J. ដែល​នឹង​ប្រព្រឹត្តទៅ​​នៅថ្ងៃទី​ ១២ ​ខែ ​ធ្នូ នៅ​ទីក្រុង​កោះពេជ្រ​​​ក្នុង​រាជធានី​​​ភ្នំពេញ​ ។

 

ព្រឹត្តិការណ៍​​​ប្រគំតន្ត្រី​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​​ប្រកួត​រត់​ប្រណាំង ​Smart Mega Concert- I am the Fastest ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍ PNN វេលាម៉ោង ​៦លា្ងច រៀងរាល់ថ្ងៃ​​សៅរ៍។

 

នៅថ្ងៃ​សៅរ៍ ទី២៨ ខែវិច្ឆិកា នេះ តារា​ចម្រៀង​ល្បីៗ ដែល​ចូលរួម​សម្ដែង​នៅក្នុង​ព្រឹត្តិការណ៍ Smart Mega Concert- I am the Fastest ក្នុង​ខេត្ត​កំពង់ចាម​ដែល​មាន​ដូចជា ​កញ្ញា ឡូរ៉ា ម៉ម កញ្ញា មាស សុខសោភា លោក ខាន់ ជែម និង លោកឆាយ វីរៈយុទ្ធ។

 

​​ 
 

 

នេះជា​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​មួយ ក្នុងចំណោម​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ចំនួន ​២៣ លើក​ដែល​​ក្រុមហ៊ុន​បាន​​​រៀបចំ​ធ្វើ​ឡើង និង​បន្ត​ប្រព្រឹត្តទៅ​ទូទាំង​ប្រទេស​នៅ​រៀង​រាល់ថ្ងៃសៅរ៍​។

 

វគ្គ​ផ្តាច់​ព្រាត់ នៃ​ព្រឹត្តិការណ៍​ Smart Mega Concert- I am the Fastest  ដែល​ជា​ព្រឹត្តិការណ៍​ស្វែង​រក​បុរស និង​នារី ដែល​រត់​លឿន​បំផុត​នៅ​កម្ពុជា នឹង​ធ្វើឡើង​នៅទីក្រុង​ភ្នំពេញ នៅថ្ងៃទី ១១ ​ខែវិច្ឆិកា ហើយ នឹង​មាន​ការចូលរួម​សម្តែង​ដោយ​​តារា​ចម្រៀង​អន្តរជាតិ គឺ​ អ្នកនាង Jessie J. នៅថ្ងៃ​ទី ​១២ ខែ​ធ្នូ នៅ​ឯ​មជ្ឈមណ្ឌល​កោះពេជ្រ​ក្នុង​រាជធានីភ្នំពេញ។ កញ្ញា ឡូរ៉ា ម៉ម ត្រូវ​បាន​រំពឹងថា ​នឹង​ចូលរួម​​​សម្ដែង​បើកឆាក នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី Jessie J. នាថ្ងៃ​១២ ធ្នូនេះ។  

 
 

ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart លោក Yap Kokleong បាន​មាន​ប្រសាសន៍​ថា៖ “យើង​កំពុង​តែ​ទន្ទឹង​រង់​ចាំ​មើល​​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់​នៅថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ១០១៥ នេះ ដើម្បី​ស្វែង​រក​​​បុរស និង​នារី​ដែល​រត់​បាន​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយគ្នា​នេះ​យើង​មាន​​​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ដ៏​ធំ​គឺ Smart Mega Concert-I am the fastest ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ទូទាំង​ប្រទេស ដោយ​​មាន​ការចូលរួម​ពី​ទស្សនិកជន​ជាង ១.០០០.០០០ នាក់ (១លាននាក់) ​នៅ​ទូទាំង​ ២៥ ខេត្ត­ក្រុង ។ នេះ​ជាកិត្តិយស​របស់​យើង​យ៉ាង​ពិត​ប្រាកដ​ដែល​ក្រុមហ៊ុន ​Smart ​បាន​បង្កើត​នូវ​កម្មវិធី​ប្រគំតន្ត្រី​អស្ចារ្យ​មួយ ​​ដែល​ចូលរួម​សម្ដែង​ដោយ​តារា​ជាតិ និង អន្តរជាតិ​ល្បី​ៗ ដើម្បី​​ចែក​ជូន​ដល់​ទស្សនិកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។”

 

ព្រឹត្តិការណ៍ Smart​ Mega Concert- I am the fastest ​បាន​រៀបចំ​ធ្វើឡើង​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ កោះ​កុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ កំពត សៀមរាប ព្រះវិហារ ស្វាយរៀង ព្រះសីហនុ ព្រៃវែង និងស្ទឹង​ត្រែង។

 

ក្រៅពី​ការ​គាំទ្រ​តារា​ចម្រៀង​ល្បីៗ​របស់​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍ Smart Mega Concert-I am the Fastest ហើយ​នោះ នៅថ្ងៃ ១២ ធ្នូ ក្រុមហ៊ុន​ Smart នឹង​រៀប​ចំ​មហា​ព្រឹត្តិការណ៍​ទីពីរ​ គឺការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​អន្តរជាតិ​ដ៏ល្បី គឺអ្នកនាង Jessi J. ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មានការ​ចូលរួម​ពី​អ្នកចូលចិត្ត​តន្ត្រី​ជាង ៣ ​ម៉ឺននាក់។ សំបុត្រ​សម្រាប់​ចូលរួម​ព្រឹត្តិការណ៍នេះ អាច​រក​បាន​នៅ Smart Shop ទូទាំង​ប្រទេស។ (សម្រាប់​ព័ត៌មាន​បន្ថែម សូមចូល​ទៅកាន់៖visit www.smart.com.kh/smart-mega-concert-jessie-j​​ )

 

Smart Mega Concert-I am the Fastest ក៏ជា​ព្រឹត្តិការណ៍​​​ប្រកួត​រត់ប្រណាំង​ស្វែង​រក​បុរស និង​នារី ដែល​រត់​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​ផងដែរ។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀបចំ​នៅតាម​ទី​កន្លែង​ផ្សេងៗ​ទូទាំង​ប្រទេស ដើម្បី​ផ្សព្វផ្សាយ​ពី​សេវា 4G LTE របស់​ក្រុមហ៊ុន​ទូរសព្ទ Smart ដែល​សេវា​នេះ​បាន​គ្របដណ្ដប់​ ២៥ ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ហើយ។

 

អ្នក​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ I am the Fastest នេះ ត្រូវ​​រត់​ប្រណាំង​ក្នុង​​​ចម្ងាយ ១០០ ម៉ែត្រ ហើយ​បន្ទាប់មក​គឺ​ត្រូវ​រត់​តាម​ផ្លូវ​ដែល​មាន​ឧបសគ្គ​ជាច្រើន។

 

ជាមួយ​នឹង​ការ​ប្រកួត​រត់ប្រណាំង​ដែល​ទើបតែ​បាន​បញ្ចប់ទៅ​ចំនួន ​១៤ ​ខេត្តនេះ​អ្នកដែល​មានលទ្ធផល​នាំមុខ​គេ​នៃការប្រកួត​ផ្នែក​បុរស​បានទៅ​លោក ម៉ៅ សារ៉ូ ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្នុង​ថេរៈវេលា ៣៤ វិនាទី រីឯនារី​បាន​ទៅលើ​កញ្ញា សី សុផល ក្នុង​ខេត្តបាត់ដំបង ក្នុង​ថេរៈ​វេលា ៤៣ វិនាទី ។

 

ព្រឹត្តិការណ៍ Smart Mega Concert- I am the Fastest បន្ទាប់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃសៅរ៍ ទី ២៨ ខែ​វិច្ឆិកា​ ដែល​នឹង​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​​ការ​ប្រកួត​រត់​ប្រណាំង ការប្រកួត​ល្បែង​កម្សាន្ត​ផ្សេងៗ​ និង​ការ​ប្រគំតន្ត្រី​នៅ​ពេលល្ងាច​ក្នុង​​ពហុកីឡាដ្ឋាន​ខេត្ត​កំពង់​ចាម​៕

 

 

អត្ថបទ៖ ពាណិជ្ជកម្ម