កាន់ ​ពេជ្រ នឹង​ធ្វើឱ្យ​កក្រើក​ឆាក The MIC Cambodia

  • 2015-11-27 21:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កាន់ ពេជ្រ ជា​ផលិតករ​បទ​ចម្រៀង Original ដែល​មាន​ភាព​ល្បី​ល្បាញ​ក្នុង​ស្រទាប់​យុវវ័យ ជា​ពិសេស​លើ​បណ្ដាញ​សង្គម​នា​នា តាម​រយៈ​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា «More Than Hurt» និង «កាត់ចិត្ត»។ ភាព​ល្បី​ល្បាញ​ក្នុង​វិស័យ​ចម្រៀង Original នាំឱ្យ​​ កាន់ ពេជ្រ ក្លាយ​ជា​តារា​ចម្រៀង Original មួយ​រូប​ក្នុង​កម្មវិធី The MIC Cambodia។  

  The MIC Cambodia គឺ​ជា​ការ​ប្រគំ​តន្រ្តី Original ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ២០១៥ ដែល​មាន​វត្តមាន​តារា​ចម្រៀងនិង​ផលិតករ​ចម្រៀង​ល្បី​ល្បាញ​ជា​ច្រើន រួម​គ្នា​សម្ដែង​នូវចម្រៀង​ដ៏​ល្បីៗ​របស់​ខ្លួន​នៅ​លើ​វេទិកា​ដ៏​ធំ ហើយក៏​ជា​កម្មវិធី​ប្រកួត​ចម្រៀង​តែង​និពន្ធ​ថ្មី ដែល​មិត្ត​យុវវ័យ​អាច​ចូល​រួម​ប្រកួត​ប្រជែងដណ្ដើម​យក​ជ័យ​លាភី និង​បង្កើត​នូវ​ភាព​ល្បី​ល្បាញ​របស់​ខ្លួន​ ដើម្បី​ចាប់​យក​អាជីព​ជា​ផលិតករ​បទ​ចម្រៀង​ Original។ បេក្ខជន​កំពូល​តារាង​១៥នាក់ នឹង​សម្ដែង​នូវ​បទ​ចម្រៀង​របស់​ខ្លួន​រួម​ជាមួយ​តារា​កិត្តិយស​ទាំង​អស់ ​នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ នៅ​វិទ្យាស្ថាន​តិច​ណូ។  
  ចង់​ដឹង​ថា​លោក កាន់ ពេជ្រ នឹង​មាន​ការ​សម្តែង​អ្វី​ពិសេស​ខ្លះ​ក្នុង​ព្រឹត្តិការណ៍ The MIC Cambodia តោះ! ទស្សនា​បទសម្ភាស​ខាង​ក្រោម​ទាំង​អស់​គ្នា!!!