​​​កម្ពុជា​ជាប់​លេខ​២​នៅ​អាស៊ី ​​មាន Fans​ ​ច្រើន​ជាង​គេ​ក្នុង​ប្រកួត​ជម្រុះ​ World Cup

  • 2015-11-27 22:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អាស៊ី បាន​ចេញ​ស្ថិតិ​​ក្រុម​ជម្រើស​ជាតិ​ទាំង​៥​នៅ​អាស៊ី ដែល​មាន​អ្នកគាំទ្រ​​គិត​ជា​មធ្យម​ច្រើន​បំផុត​ ក្នុង​ការ​ប្រកួត​​វគ្គ​ជម្រុះ​ 2018 FIFA World Cup ​​​សរុប​ទាំង​អស់​​កន្លង​ទៅ ហើយ​ក្នុង​នោះ​ឃើញ​ថា កម្ពុជា​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២។

 

 

 

​​ក្រុម​ជម្រើស​ជាតិ​ទាំង​៥ ដែល​ស្ថិត​ក្នុង​បញ្ជី​នេះ​មាន​ដូច​ខាង​ក្រោម៖

 

៥. ចិន

 

 

  • មធ្យមភាគ​អ្នក​ទស្សនា៖ ២៦៧៦៥​នាក់
  • ចំនួន​​អ្នក​ទស្សនា​ច្រើន​បំផុត៖ ២៧៣៥៨​នាក់​ (ចិន​ឈ្នះ​ប៊ូតាន់ ១២-០ កាល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥)
  • ចំនួន​ប្រកួត​ក្នុង​ទឹកដី៖ ២​ប្រកួត

 

៤. កូរ៉េ​ខាង​ជើង

 

 

  • មធ្យមភាគ​អ្នក​ទស្សនា៖ ៤២២៥០នាក់
  • ចំនួន​​អ្នក​ទស្សនា​ច្រើន​បំផុត៖ ៤៥០០០​នាក់​ (កូរ៉េ​ខាង​ជើង​ឈ្នះ​យេមែន ២-០ កាល​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥)
  • ចំនួន​ប្រកួត​ក្នុង​ទឹកដី៖ ៤ប្រកួត

 

៣. ថៃ

 

 

  • មធ្យមភាគ​អ្នក​ទស្សនា៖ ៤៤៩៦០​នាក់
  • ចំនួន​​អ្នក​ទស្សនា​ច្រើន​បំផុត៖ ៥០០០០​នាក់​ (ថៃ​ឈ្នះ​ចិន​តៃប៉ិ ៤-២ កាល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥)
  • ចំនួន​ប្រកួត​ក្នុង​ទឹកដី៖ ៣​ប្រកួត

 

២. កម្ពុជា

 

 

  • មធ្យមភាគ​អ្នក​ទស្សនា៖ ៤៥៧១៧​នាក់
  • ចំនួន​​អ្នក​ទស្សនា​ច្រើន​បំផុត៖ ៦៣០០០​នាក់​ (កម្ពុជា​​ចាញ់​សិង្ហបុរី​ ០-៤ កាល​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ឆ្នាំ​២០១៥)
  • ចំនួន​ប្រកួត​ក្នុង​ទឹកដី៖ ៤​ប្រកួត

 

១. ជប៉ុន

 

 

  • មធ្យមភាគ​អ្នក​ទស្សនា៖ ៥៦១២៤​នាក់
  • ចំនួន​​អ្នក​ទស្សនា​ច្រើន​បំផុត៖ ៥៧៥៣៣​នាក់​ (ជប៉ុន​ស្មើ​​សិង្ហបុរី​ ០-០ កាល​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ ឆ្នាំ​២០១៥)
  • ចំនួន​ប្រកួត​ក្នុង​ទឹកដី៖ ២​ប្រកួត៕

 

ចុចអាន៖ ទិដ្ឋភាព​បាច​ទឹក​ បន្ទាប់​ពី​ជប៉ុន​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​អត់​ចូល

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ footballchannel.asia