ដំណាក់​កាល​មាស​​៣​ ដើម្បី​សុខភាពនិង​ការ​លូត​លាស់​របស់​ទារក​និង​កុមារ

  • 2015-11-28 00:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​អ្នក​ប្រាកដ​ជា​ព្រួយ​បារម្ភ​អំពី​សុខភាព​របស់​អ្នក​និងកូ​ន។ ការ​ព្រួយ​បារម្ភ​ចម្បង​របស់​មាតា​ គឺ​ការ​លូត​លាស់​របស់​កូន​នៅ​ក្នុង​ផ្ទៃ​និង​នៅ​ពេល​ដែល​កូន​កើត​មក​។ក្នុង​នោះ​ម្តាយ​គ្រប់​រូប​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​រោគ​សញ្ញា​មួយ​ចំនួន​អំឡុង​ពេល​មាន​ផ្ទៃពោះ ​ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល។ លើស​ពី​នេះ​ទៅ​ទៀត ម្តាយ​គ្រប់​រូប​តែង​មាន​ការ​ព្រួយ​បារម្ភ​អំពី​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នា​នា​ដើម្បី​ទ្រទ្រង់​នូវ​សុខភាព​របស់​ខ្លួន សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ ​និង​កូន​នៅ​ពេល​ធំ​ឡើង។

 

 

ការ​លូតលាស់​របស់​ទារក និង​កាវិវឌ្ឍ​របស់​កុមារ​អាស្រ័យ​ទៅ​នឹង​ដំណាក់​កាល​មាស​សំខាន់​៣​ដូច​ខាង​ក្រោម៖ ក.ដំណាក់​កាល​មាស​ទី១​ គឺ​ការ​លូត​លាស់​របស់​ទារក​នៅ​ក្នុង​ផ្ទៃ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា ​នៅ​អំឡុង​ពេល​៣ខែ​ចុង​ក្រោយ​នៃ​គភ៌​ ទារក​នៅ​ក្នុង​ផ្ទៃ​កំពុង​លូត​លាស់​ធ្មេញ និង​ឆ្អឹង ។ ក្នុង​នោះ​ទារក​ពិត​ជា​ចាំបាច់​ក្នុង​ការ​ទាម​ទារ​នូវ​ជាតិ​កាល់ស្យូម​ពី​ម្តាយ​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​លូត​លាស់ ធ្វើ​ឲ្យ​បេះដូង សរសៃ​ប្រសាទ និង​សាច់​ដុំ​មាន​សុខភាព​ល្អ។​ លើស​ពី​នេះ​ទៅ​ទៀត​កាល់​ស្យូម​ជួយ​ឲ្យ​ចង្វាក់​បេះដូង​ទារក​ដំណើរ​ការ​ធម្មតា និង​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​កំណក​ឈាម។

 

 

តើ​កង្វះ​ជាតិ​កាល់ស្យូម​ធ្វើ​ឲ្យ​ម្តាយ​ជួប​នូវ​ផល​វិបាក​អ្វីខ្លះ? ប្រសិន​បើ​ម្តាយ​មិន​ទទួល​ទាន​នូវ​ជាតិ​កាល់ស្យូម​គ្រប់​គ្រាន់​ទេ​នោះ ម្តាយ​នឹង​មាន​បញ្ហា​សុខភាព ដែល​ទាក់​ទង​ទៅ​នឹង​កង្វះ​ជាតិ​កាល់ស្យូម​ ដោយ​សារ​ទារក​បឺត​ស្រូប​នូវ​ជាតិ​កាល់​ស្យូម​ពី​ឆ្អឹង​របស់​ម្តាយ ហើយ​ជា​លទ្ធផល​ឆ្អឹង​ម្តាយ​នឹង​ខ្សោយ រួច​ក្រោយ​មក​អាច​ប្រឈម​មុខ​នឹង​ ជំងឺ​ពុក​ឆ្អឹង។​ លើស​ពីនេះ​ទៅ​ទៀត​ស្រ្តី​ជា​ម្តាយ​នឹង​មាន​បញ្ហា​ដូច​ជា៖ ពិបាក​សម្រាល ឈឺ​ក្រោម​ចង្កេះ រមួល​ក្រពើ ហើម​អវ:យវ:​ខាងក្រោម ឈឺ​សន្លាក់ ល្ហិត​ល្ហៃ​អស់​កម្លាំង និង​ការ​រលូត​។​ ប្រសិន​បើ​ធ្ងន់ធ្ងរ​ជាង​នេះ វា​ជំរុញ​ឲ្យ​សម្ពាធ​ឈាម​ឡើង ពុក​ឆ្អឹង ឆ្អឹង​ទន់​ អាង​ត្រគាក​ខូច​ទ្រង់​ទ្រាយ ធ្មេញ​ពុក​ឬ​បាក់ និង​មាន​ជំងឺ​ផ្សេងៗ​ទៀត។ ការ​ផ្តល់​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភព​លោក(WHO) ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ​ដែល​ខ្វះ​ជាតិ​កាល់​ស្យូម ការ​ញ៉ាំ​កាល់ស្យូម​បន្ថែម​ជា​ផ្នែក​មួយ​នៃ​ការ​ថែទាំ​ទារក​ក្នុង​ផ្ទៃ​និង​ការ​ទប់ស្កាត់​រោគ​សញ្ញា​បម្រុង​ក្រឡា​ភ្លើង ពិសេស​គឺ​ការ​ឡើង​សម្ពាធ​ឈាម។ *ស្រ្តី​មាន​ផ្ទៃពោះ​នៅ​ក្នុង​ត្រី​មាស​ចុង​ក្រោយ​គួរ​តែ​បរិភោគ​កាល់ស្យូម ១២០០ មក្រ/ថ្ងៃ។ អាហារ​ដែល​សម្បូរ​ជាតិ​កាល់​ស្យូម​មាន​ដូចជា÷

 

អាហារ គ្រាប់កៅឡាក់

៥គ្រាប់

តៅហ៊ូ

/២ដុំធំ

ទឹកសណ្តែក

១ កែវ

ខាត់ណា

/២កែវ

ស្ពៃតឿ

/២កែវ

ត្រីសាឌីន

១ កំប៉ុង

Broccoli

/២កែវ

បរិមាណកាល់ស្យូម ១៣៥ មក្រ ២០៤ មក្រ ៤៥០​ មក្រ ៤៧មក្រ ៧៥មក្រ ៩១មក្រ ៣៦​ មក្រ

 

ខ.ដំណាក់​កាល​មាស​ទី២ គឺ​ទារក​ស្ថិត​នៅ​ក្នុង​កំណើត ១០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត ដំណាក់​កាល​នេះ គឺ​ជា​អំឡុង​ពេល​ដែល​ទារក​មាន​ការ​លូត​លាស់​ខ្លាំង ទារក​ពិត​ជា​ចាំបាច់​ណាស់​ក្នុង​ការ​នាំ​ចូល​នូវ​សារជាតិ​កាល់ស្យូម​បន្ថែម​ស្មើ​នឹង​២-៤ដង​ធៀប​នឹង​មនុស្ស​ពេញ​វ័យ​ដោយ​ផ្អែក​ទៅ​លើ​ទម្ងន់​ខ្លួន​កុមារ​គិត​ជា​គីឡូក្រាម។​)

 

តើ​កង្វះ​នូវ​ជាតិ​កាល់ស្យូម​ចំពោះ​ទារក​នឹង​បណ្តាល​ឲ្យ​មាន​បញ្ហា​អ្វីខ្លះ? ចំពោះ​ទារក​ធ្វើ​ឲ្យ​ទម្ងន់​ទាប ឆ្អឹង​ទន់ ខ្លួន​តូច ញ័រ​ដៃ​ជើង ស្ពឹក និង​ឆ្អឹង​ស្ពោត។លើស​ពីនេះ​ទៅ​ទៀត​នឹង​មាន​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូច​ជា ប្រកាច់ ស្ទះ​បំពង់​ក គេង​មិន​លក់ អស់​កម្លាំង មិន​ចង់​ញ៉ាំ​អាហារ ភិត​ភ័យ​ពេល​យប់ យំ​យប់ អន្ទះ​អន្ទែង បែក​ញើស ថយ​ចុះ​ភាព​ស៊ាំ និង​ជំរុញ​ឲ្យ​មាន​ជំងឺ​ដូច​ជា​ផ្តាសាយ ក្តៅ​ខ្លួន​និង​ក្អក ដុះធ្មេញ​យឺ​តយ៉ាវ ធ្មេញ​មិន​រឹងមាំ​ល្អ។​

 

តើ​អ្វី​ជា​ការ​លូត​លាស់​មិន​ប្រក្រតី (ភាព​ក្រិន)? ភាព​ក្រិន​គឺ​ជា​រោគ​សញ្ញា​នៃ​ការ​លូត​លាស់​មិន​គ្រប់​លក្ខណ:​នៅ​លើ​ខួរ​ក្បាល និង​រាង​កាយ​កុមារ​នៅ​ពេល​ដែល​កុមារ​មិន​បាន​ទទួល​របប​អាហារ ឬ​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​ក្នុង​រយ:​ពេល​១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិត។យោង​ទៅ​តាម​ទិន្នន័យ​របស់​ការ​អង្កេត​ផ្នែក​សុខភាព និង​ប្រជា​សាស្ត្រក​ម្ពុជា (CDHS) ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹង​ថា​៣២%​នៃ​កុមារ​ដែល​មាន​អាយុ​ក្រោម​៥ឆ្នាំ​ គឺ​មាន​កម្ពស់​ទាប​បើ​ធៀប​ទៅ​នឹង​អាយុ​របស់​ពួក​គេ ពោល​គឺ​កុមារ​ម្នាក់​នៅ​ក្នុង​ចំណោម​ដប់​នាក់​មាន​ការ​លូត​លាស់​មិន​ប្រក្រតី​ឬ​ភាព​ក្រិន​នេះ។ មធ្យោបាយ​ដើម្បី​ជៀស​វាង​នូវ​ភាព​ក្រិន​ គឺ​ផ្តល់​អាហារ​ដែល​សម្បូរ​កាល់ស្យូម​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​កុមារ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ កុំ​លេង​កីឡា​លើក​ទម្ងន់​អំឡុង​ពេល​លូត​លាស់ និង​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន​និង​សារធាតុ​រ៉ែ​ឲ្យ​បាន​គ្រប់​គ្រាន់ ។

 

 

គ.ដំណាក់​កាល​មាស​ទី៣​ គឺ​វ័យ​មុន​ចូល​សាលា​រៀន ក្នុង​វ័យ​នេះ​កុមារ​ត្រូវ​ការ​នូវ​អាហារ​បំប៉ន​ក៏​ដូច​ជា​អាហារូបត្ថម្ភ​ជា​ច្រើន​ ដើម្បី​ទ្រទ្រង់​ដល់​ការ​លូត​លាស់​ទាំង​ផ្នែក​រាង​កាយ ស្មារតី​ និង​សតិ​បញ្ញា។ក្នុង​ការ​លូត​លាស់​កាល់ស្យូម​មាន​តួនាទី​យ៉ាង​សំខាន់។ ជាង​៩៩%​ នៃ​កាល់ស្យូម​ផ្ទុក​ក្នុង​ឆ្អឹង និង​ធ្មេញ ហើយ​មាន​មុខងារ​ទ្រទ្រង់​រាងកាយ​ទាំង​មូល ១%​ទៀត​ជួយ​សម្រួល​ដល់​កំណក​ឈាម ការ​កន្ត្រាក់​សាច់​ដុំ និង​សរសៃ​ប្រសាទ។ កោសិកា​ប្រើ​ប្រាស់​កាល់ស្យូម​ដើម្បី​ឲ្យ​មាន​សកម្មភាព និង​ជួយ​សម្រួល​ដល់​ចលនា​បេះដូង​ឲ្យ​ដើរ​បាន​ទៀង​ទាត់​ផង។ កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​កុមារ​និង​ក្មេង​ជំទង់​មាន​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ប្រកាច់ ឬ​ញាក់​សាច់​ដុំ យំ​យប់ និង​ងាយ​ភិត​ភ័យ ធុំ​អាហារ ទល់​លាមក រញ៉ាំ​រញ៉ូវ និង​រោគ​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា​​​​​លលាដ៏​ក្បាល​សំប៉ែត ទ្រូង​មាន់ ឆ្អឹង​ខូច​ទ្រង់​ទ្រាយ (ក្បាល​ជង្គង់​ចូល​គ្នា ឬ​ជើង​កោង)។ លើស​ពី​នេះ​ទៅ​ទៀត បើ​សិន​កូន​លោក​អ្នក​ខ្វះ​ជាតិ​កាល់​ស្យូម​រ៉ាំរ៉ៃ វា​នឹង​ធ្វើ​ឲ្យ​សារធាតុ​រ៉ែ​របស់​ឆ្អឹង​មិន​ប្រក្រតី ភាព​រឹងមាំ​របស់​ឆ្អឹង​ថយ​ចុះ​ឬ​បាត់​បង់ រោគ​ក្រិស រមួល​ក្រពើ សាច់​ដុំ​កន្ត្រាក់​ជាប់។ យោង​តាម​ស្ថិតិ​ឆ្នាំ​២០១៣ នៃ United Nations​ Children’s Fund (UNICEF) បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​កុមារ​បួន​នាក់​នៅ​ក្នុង​ពិភព​លោក​មាន​ម្នាក់​លូត​លាស់​មិន​ប្រក្រតី។ ជា​ការ​ពិត​អ្នក​ម្តាយ​គ្រប់​រូប​ពិត​ជា​មិន​ចង់​ឲ្យ​កូន​របស់​ខ្លួនលូត​លាស់​មិន​ប្រក្រតី និង​មាន​ភាព​ក្រិន​នោះ​ទេ ដូច្នេះ​អ្នក​ម្តាយ​គួរ​តែ​ផ្តល់​នូវ​អាហារូបត្ថម្ភ​ទាំង​ឡាយ​ណា​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដល់​កូន។

 

តើ​កុមារ​ត្រូវ​ការ​កាល់ស្យូម​ប្រចាំ​ថ្ងៃប៉ុ​ន្មាន?​

តម្រូវការកាល់ស្យូមជាមធ្យម (មីលីក្រាម/ថ្ងៃ) សម្រាប់កុមារតាមអាយុ

អាយុ

-៦ ខែ

-១២ ខែ

-៣ ឆ្នាំ

-៦ ឆ្នាំ

-៩ ឆ្នាំ

១០-១៨ ឆ្នាំ

(មក្រ/ថ្ងៃ)

៣០០-៤០០

៤០០

៥០០

៦០០

៧០០

១៣០០