Man Utd ​របួស​កីឡាករ​អស់​​​២​នាក់​ទៀត មុន​ប៉ះ​ Leicester យប់​នេះ

  • 2015-11-28 16:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម Manchester United ​មាន​បញ្ហា​របួស​កីឡាករ​ថ្មី​២​នាក់​ទៀត​ហើយ មុន​ជួប​ក្រុម​កំពូល​តារាង​ Leicester City ​នៅ​ Premier League សប្ដាហ៍​ទី​១៤ នា​វេលា​ម៉ោង​១២:៣០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

 

 

​​ខ្សែ​ការពារ​ Marcos Rojo ​និង​ខ្សែ​បម្រើ​ស្លាប​ Jesse Lingard ​ដែល​ជា​តួអង្គ​ដ៏​សំខាន់​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​បិសាច​ក្រហម​ ​នឹង​ត្រូវ​អវត្តមាន​ពី​ប្រកួត​ដ៏​សំខាន់ ដើម្បី​ប្រជែង​យក​តំណែង​កំពូល​តារាង​នៅ​រាត្រី​នេះ​ទៀត ដោយសារ​តែ​មាន​បញ្ហា​របួស។ ប៉ុន្តែ​​អ្នកចាត់ការ​ Louis van Gaal ពុំ​បាន​បញ្ជាក់​​ថា​របួស​អ្វី​​ខ្លះ​ទេ។

 

ជាមួយ​នឹង​ Rojo អវត្តមាន​ ហើយ​ Phil Jones ក៏​អវត្តមាន​ទៀត នេះ​មាន​ន័យ​ថា អ្នកចាត់ការ​ហូឡង់​នឹង​អាច​កោះ​ហៅ​ខ្សែ​ការពារ​វ័យ​ក្មេង​ Paddy McNair ឬ​អាច​លេង​ទម្រង់​ខ្សែ​ការពារ​ក្រោម​តែ​៣​នាក់​វិញ។

 

Man Utd ក៏​អវត្តមាន​ខ្សែ​បម្រើ​ Ander Herrera ​ដែរ ខណៈ​ដែល​​ខ្សែ​បម្រើ​ជើង​ចាស់​ Michael Carrick ក៏​មិន​ទាន់​ប្រាកដ​ថា​លេង​បាន​ដូច​គ្នា ​បន្ទាប់​ពី​ត្រឡប់​ពី​របួស​កាល​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស៕

 

ខ្សែ​បម្រើ​ស្លាប​ Jesse Lingard

 

ខ្សែ​ការពារ​ Marcos Rojo

 

ចុះ​ប្រិយ​មិត្ត​យល់​ថា Man Utd អាច​យក​ឈ្នះ​ក្រុម​ឡើង​ជើង​ Leicester បាន​ទេ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror