Kim Kardashian គ្រោង​ទៅ​វះកាត់​កែ​សម្ផស្ស​ពេញ​មួយតួ​​ខ្លួន ក្រោយ​សម្រាល​កូន​រួច​

  • 2015-11-28 21:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ឱ្យ​ដឹង​ល្ហៀងៗ​ថា ភរិយា​តារា​ចម្រៀង​រេប​អាមេរិក​ Kanye West ​នាង​ Kim Kardashain ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​​ក្នុង​ការ​ឆ្លង​ទន្លេ​កូន​ទី​ពីរ​របស់​នាង ហើយ​ក្រោយ​ពី​នោះ​ នាង​នឹង​ទៅ​វះកាត់​កែ​សម្ផស្ស​ពេញ​មួយ​តួ​ខ្លួន​ឱ្យ​ខ្ញង់​ឡើង​វិញ​។

 

  តារា​ស្រី​ដែល​នឹង​សម្រាល​កូន​នៅ​ខែ​ក្រោយ​រូប​នេះ​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទាក់​ទង​នឹង​រឿង​កែ​កុន​សម្ផស្ស រួម​ទាំង​ការ​បន្តឹង​ស្បែក​ពោះ​កុំ​ឱ្យ​យារ​ធ្លាក់ និង​ការ​ចាក់​យក​ជាតិ​ខ្លាញ់​ចេញ​ផង​ដែរ​។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា មូល​ហេតុ​ដែល​នាំ​ឱ្យ​អនាគត​អ្នក​ម្ដាយ​កូន​ពីរ​រូប​នេះ​ចង់​ទៅ​វះកាត់​កែ​សម្ផស្ស​ឡើង​វិញ ព្រោះ​តែ​នាង​ទុក​ដង​ខ្លួន​នាង​ជា​របស់​សំខាន់​ ហើយ​វា​ក៏​ជា​ឆ្នាំង​បាយ​ដ៏​មាំ​មួយ​របស់​នាង​ដែល​នាំ​ឱ្យ​នាង​អាច​រក​លុយ​បាន​មក​ដល់​សព្វ​ថ្ងៃ​។

 

 

 

ចុចអាន៖ Kim Kardashian ស្លៀក​រ៉ូប​រឹប​បង្ហាញ​រាង​ខណៈ​ពពោះ​កូន​៦ខែ

  ប្រែ​សម្រួល​៖ សុគន្ធី​ ប្រភព​៖ mirror