រុស្ស៊ី​បញ្ចេញ​អាវក្រោះ​​​ឆ្កែ បន្ទាប់​ពី Diesel ងាប់​ក្នុង​បេសកកម្ម​នៅ​ប៉ារីស

  • 2015-11-28 22:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​សម្ភារៈ​ការពារ​ជាតិ​របស់​ប្រទេស​រុស្ស៊ី បាន​បញ្ចេញ​ស្នាដៃ​រចនា​ម៉ូដ​ថ្មី គឺ​អាវ​ក្រោះ​បំពាក់​លើ​ឆ្កែ​ដើម្បី​ការពារ​ខ្លួន បន្ទាប់​ពី​ឆ្កែ​មួយ​ក្បាល​មាន​កំណើត​​បែលហ្សិក​ឈ្មោះ Diesel ងាប់​ក្នុង​ពេល​បំពេញ​បេសកកម្ម​នៅ​ប៉ារីស​កាល​ពី​ ១០​ថ្ងៃ​មុន។

 

 

អាវក្រោះ​ដ៏​ពិសេស​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​សមាគម​ផលិត​ផល​វិទ្យាសាស្ត្រ Special Materials (NPO) ដែល​មាន​ទីតាំង​នៅ​ទីក្រុង St. Petersburg។ ឆ្កែ​ដែល​បំពាក់​អាវ​ក្រោះ​នេះ មើល​ទៅ​រូបរាង​មាំ​ទាំ​សម​ជា​អ្នក​ហិត​យក​ការណ៍​ពិតៗ ប៉ុន្តែ​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​វា​មិន​ចូល​ចិត្ត​អាវ​នេះ​ឡើយ​នា​ពេល​ដំបូង។ អាវ​ក្រោះ​មាន​ពីរ​ផ្នែក ដែល​អាច​ការពារ​បាន​ទាំង​ក និង​ដើមទ្រូង ហើយ​អាច​បន្ថែម​ប្រដាប់​ការពារ​ជើង​និង​ក្បាល​ទៀត។

 

 

 

កាល​ពី ១០​ថ្ងៃ​មុន ឆ្កែ​ដ៏​ក្លាហាន​មួយ​ក្បាល​ឈ្មោះ Diesel បាន​ពលី​ជីវិត​ក្នុង​ប្រតិបត្តិការ​វាយ​ឆ្មក់​ប្រមាញ់​​ភេរវជន​នៅ​សង្កាត់​ Saint Denis ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង។ ដើម្បី​រំលឹក​ដល់ Diesel ប្រទេស​រុស្ស៊ី​បាន​បញ្ជូន​ឆ្កែ​មួយ​ក្បាល​ឈ្មោះ Dobrynia ទៅ​​បន្ត​បេសកកម្ម​នៅ​ប៉ារីស ប្រឆាំង​នឹង​ពួក​ភេរវជន។

 

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail