Selena Gomez ​​នឹងឆ្លើយថា Yes​ បើ​ Zayn Malik​ ណាត់នាង​ចេញ​ក្រៅ​

  • 2015-11-28 23:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena Gomez ​បាន​បង្ហើប​ប្រាប់​​ថា ខ្លួន​​​ប្រាកដ​ជា​ឆ្លើយ​យល់​ព្រម​​ថា​ "Yes” បើ​​បុរស​សង្ហា​វ័យ​ក្មេង​ Zayn Malik ​ដែល​ជា​អតីត​សមាជិក​ក្រុម​តារា​ចម្រៀង​ One Direction ​ណាត់​នាង​ចេញ​ក្រៅ។

 

 

​តារា​ចម្រៀង​ដ៏​ស្រស់​ស្អាត​ Selena ​វ័យ​២៣​ឆ្នាំ​​​ធ្លាប់​លើក​ឡើង​ថា នាង​ចូល​ចិត្ត​ណាត់​ជួប​បុរស​ណា​ដែល​មាន​អាយុ​បង​ជាង​នាង។ ប៉ុន្តែ​កន្លង​មក​ Justin Bieber ដែល​ជា​អតីត​មិត្ត​ប្រុស​របស់​នាង​វ័យ​២១​ឆ្នាំ គឺ​​ប្អូន​នាង​២​ឆ្នាំ​ ប៉ុន្តែ​​តារា​ចម្រៀង​អង់គ្លេស ​Zayn Malik ​ក៏​ប្អូន Selena ដូច​គ្នា​ ព្រោះ​មាន​វ័យ​២១​ឆ្នាំ​ប៉ុណ្ណោះ តែ​​រូប​គេ​ប្អូន​ជាង​​នាង​តិច​តួច​ជាង​ Justin។

 

​ក្នុង​បទ​សម្ភាសន៍​ថ្មី​មួយ​ជាមួយ​ទស្សនាវដ្ដី​ InStyle U.K. ស្រី​ស្អាត​តូច​ច្រឡឹង​រូប​នេះ​បាន​ប្រាប់​ថា​​ "បើ​គាត់ (​Zayn Malik) បបួល​ខ្ញុំ​ចេញ​ក្រៅ ខ្ញុំ​នឹង​ទៅ​ជាមួយ​គាត់”។

 

ការ​លើក​ឡើង​ខាង​លើ​នេះ​ផង​ដែរ​ ធ្វើ​ឲ្យ​មាន​មតិ​​ជា​ច្រើន​យល់​ថា Selena ទំនង​ជា​លួច​ស្រលាញ់​ Zayn Malik តែ​យ៉ាង​ណា​បុរស​សង្ហា​រូប​នេះ​ពុំ​ទាន់​បង្ហាញ​ថា​ចង់​​ណាត់​ជា​ពិសេស​ជាមួយ​ Selena នៅ​ឡើយ​ទេ៕

 

-ចុចអាន៖ ៦ប៉ុស្តិ៍ Selena Gomez សិចស៊ី​សម្បើម​ក្នុង​ឈុត​អាវទ្រនាប់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ hollywoodlife

អត្ថបទពេញនិយម
អត្ថបទថ្មី