«ពេល​បង​ចាស់​ទៅ​» បទ​ចិន​​យក​ទំនុកច្រៀង​តាម​កំណាព្យ​អៀរឡង់​

  • 2015-11-29 17:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ When You Are Old​ របស់​ចិន ដែល​ថ្មីៗ​នេះ​ខ្មែរ​យើង​បាន​ចេញ​បទ​ចម្រៀង​ទាំង​ចំណង​ជើង និង​ទំនុក​ច្រៀង​ស្រដៀង​គ្នា​នោះ «ពេល​បង​ចាស់​ទៅ​» ត្រូវ​បាន​អ្នក​និពន្ធ​បទ​ភ្លេង​ 赵照​ (Zhao Photo) បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ពិត​បទ​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​ខ្ចី​ទំនុក​ច្រៀង​ពី​កំណាព្យ​អៀរឡង់​របស់​ William Butler Yeats ​ដែល​មាន​ចំណង​ជើង​ «When You Are Old» ដូច​គ្នា។

 

បទ​ចិន​មួយ​បទ​នេះ​ទើប​តែ​និពន្ធ​នៅ​ឆ្នាំ​២០១៥​នេះ​ទេ ហើយ​វា​ជា​បទ​ចម្រៀង​នៅ​ក្នុង​សាច់រឿង​ភាគ​មួយ​របស់​ចិន​ចំណង​ជើង​ថា «Hey Old Man ​» ដែល​រៀបរាប់​ពី​សាច់​រឿង​កម្សត់ និង​ទឹក​ចិត្ត​របស់​ឪពុក​ម្នាក់។ បទ​នេះ​ដែរក៏​ត្រូវ​បាន​គេ​លើក​យក​មក​ច្រៀង​ក្នុង​ពិធីបុណ្យ​ផ្ការីក​របស់​ CCTV ដែល​ច្រៀង​ដោយ​តារា​ចម្រៀង Karen​។ When You Are Old ត្រូវ​បាន​គេ​ចុច​មើល និង​ស្ដាប់​យ៉ាង​ច្រើន​តាម​អ៊ីនធឺណិត​ចាប់​ពី​ចុង​ខែ​សីហា​២០១៥​ ដោយ​មាន​អ្នក​ចុច​មើល​ដល់​២​លាន​នាក់​៕

 

មក​ស្ដាប់​បទ​ចិន និង​បទ​ខ្មែរទាំងអស់គ្នា

 

 

ប្រែ​សម្រួល​៖ សុគន្ធី​ ប្រភព​៖ baidu