CR7 ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​ត្រឡប់​ទៅកាន់ Man United

  • 2015-11-29 18:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម Cristiano Ronaldo បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ ដើម្បី​វិល​ត្រឡប់​ទៅ​កាន់​អតីត​ក្រុម Manchester United វិញ ដែល​នេះ​បើ​តាម​ចំណងជើង​ជា​អក្សរ​ឌិត​ធំៗ​នៅ​លើ​គេហទំព័រ Mirror របស់​​អង់គ្លេស។

 

 
 

អ្នក​ចាត់ការ​របស់​ក្រុម​បិសាច​ក្រហម Man Utd លោក Louis van Gaal បាន​បង្ហាញ​កាល​​ពី​សប្ដាហ៍​មុន​ថា លោក​ចង់​បាន​​តួឯក​របស់ Real Madrid ដាក់​បញ្ចូល​ក្នុង​ក្រុម​របស់​លោក។

 

យ៉ាងណាមិញ គេហទំព័រ Sunday Mirror Sport បាន​ឱ្យ​ដឹង​​ដែរ​ថា Ronaldo ចាប់​អារម្មណ៍ដោយ​រំពឹង​ថា រូបគេ​នឹង​បាន​ពាក់​អាវ​ក្រហមក្រុម United ជា​ថ្មី​ម្ដង​ទៀត។

 

ក្រុម​បាល់​ទាត់​សម្បូរ​​លុយ​របស់​បារាំង Paris Saint-Germain បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​នឹង​​ចំណាយ​គ្រប់យ៉ាង ដើម្បី​ទាញ Super Star វ័យ ៣០ ឆ្នាំ​មក​ក្រុម​របស់​ខ្លួន រួម​បញ្ចូល​ទាំង​ប្រាក់​ខែ ៥០០ ០០០ ផោន​ក្នុង​មួយ​សប្ដាហ៍​ផង​ដែរ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​គូប្រជែង​ពាន​រង្វាន់ Ballon d’Or របស់ Messi រូប​នេះ​ស្រលាញ់ United និង the Premier League។

 

ប្រភពដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា Cristiano Ronaldo ជឿជាក់​ថា ការ​ទៅ​លេង​ឱ្យ​ក្រុម PSG នឹង​​មិន​​ធ្វើ​ឱ្យ​រូប​គេ​ល្បីល្បាញ​នោះ​ទេ ដែល​មក​ពី​ការ​ខ្វះ​ការប្រកួតប្រជែង​នៅ​​ក្នុង League ​របស់​បារាំង។

 

​ក្រៅ​ពី CR7 តារា​ឆ្នើម​របស់ Real Madread មួយ​រូប​ទៀត គឺ Gareth Bale ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់ United ដែរ ប៉ុន្តែ Ronaldo ទំនង​ជា​ជម្រើស​ដំបូង​របស់​ក្រុម​បិសាច​ក្រហម៕

 

ចុចអាន៖ Ronaldo ថា Messi សក្ដិសម​នឹង​ឈ្នះ Ballon d’Or ​ឆ្នាំ​នេះ

ចុចអាន៖ Van Gaal បើក​ផ្លូវ​ឱ្យ Ronaldo ​​​ត្រលប់​​​ទៅ​​ Man​ Utd ​វិញ​ក្នុង​តម្លៃ​ខ្លួន​៦០​លាន​ផោន

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ mirror