Adele បំបែក​កំណត់​ត្រា​ចម្រៀង​​ពិភពលោក

  • 2015-11-29 21:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​កំណត់​ត្រា​របស់ Nielsen Music អាល់ប៊ុម "25” របស់​តារា​ចម្រៀង​មក​ពី​ចក្រភព​អង់គ្លេស Adele លក់​ចេញ​បាន​ចំនួន ៣.៣៨ លាន​បន្ទះ​នៅ​ក្នុង​សប្ដាហ៍​ទី​មួយ ហើយ​វា​ក៏​ជា​អាល់ប៊ុម​ដែល​មាន​ចំនួន​លក់​ចេញ​ច្រើន​ជាង​គេ​ផង​ដែរ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចម្រៀង​ពិភព​លោក។ ទន្ទឹម​នឹង​នេះ​ដែរ "25” ក៏​ជា​អាល់ប៊ុម​ទី​មួយ​ដែល​អាច​លក់​ចេញ​ជាង ៣ លាន​បន្ទះ​នៅ​ក្នុង​សប្ដាហ៍​ទី​មួយ​ផង​ដែរ។

 

កាល​ពី​ឆ្នាំ ២០០០ កំណត់​ត្រា​មួយ​នេះ​គឺ​ស្ថិត​ក្នុង​ដៃ​របស់​ក្រុម​ចម្រៀង​បុរស​អាមេរិក NSYNC ដែល​អាល់ប៊ុម "No Strings Attached” របស់​ពួក​គេ​លក់​ចេញ​បាន ២.៤២ លាន​បន្ទះ​ក្នុង​សប្ដាហ៍​ទី​មួយ។ “25” ក៏​បាន​ក្លាយ​​ជា​អាល់ប៊ុម​ដែល​មាន​ចំនួន​លក់​ចេញ​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆ្នាំ ២០១៥ ដែរ ដែល​ Taylor Swift គឺ​ជា​អ្នក​ក្ដាប់​កំណត់​ត្រា​មួយ​នេះ​ដោយ​អាល់ប៊ុម "1989” របស់​តារា​ចម្រៀង​មាន​រាង​ខ្ពស់​ស្រឡះ​មួយ​នេះ​មាន​ចំនួន​លក់​ចេញ ១.៨ លាន​បន្ទះ៕

 

ចុចអាន៖ប្លែក​អារម្មណ៍! Adele ច្រៀង​បទ “Hello” បែប​សប្បាយៗ ជាមួយ​ឧបករណ៍​ភ្លេង​ក្មេងៗ

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖billboard