PSY ចេញ​វីដេអូ​ចម្រៀង​ថ្មី​ម្ដង​ពីរ​បទ​ រាំ​មិន​ចាញ់បទ​​ Gangnam Style ប៉ុន្មាន​ឡើយ

  • 2015-12-01 13:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​​តារា​ចម្រៀង​ PSY បាន​វិល​ត្រលប់​មក​វិញ​ជា​មួយ​នឹង​អាល់ប៊ុម​​ទី​ប្រាំ​ពីរ​របស់​ខ្លួន​ ដោយ​បាន​បង្ហាញ​នូវ​វីដេអូ​ចម្រៀង​​បែប​ញាក់​​​ពីរ​បទ​ពី​អាល់ប៊ុម​ថ្មី​នេះ​ផង​ដែរ។

 

 

វីដេអូ​ចម្រៀង​ទី​មួយ​មាន​ចំណង​ជើង​ថា​ "Daddy” ច្រៀង​ជា​មួយ​នឹង​​​ CL ​មេ​ក្រុម​ 2NE1 ដែល​ជា​បទ​ចម្រៀង​មាន​ចង្វាក់​ញាក់​​ ហើយ​វីដេអូ​នេះ​ទៀត​សោត​​ក៏បាន​លាយ​ឡំ​ជា​មួយ​នឹង​ភាព​កំប្លុក​កំប្លែង​ផង​ដែរ។

 

 

ដោយ​ឡែក​វីដេអូ​ចម្រៀង​ទី​ពីរ​វិញ​មាន​ចំណង​ជើង​ថា​ "Bell Bottoms” ​វា​​ក៏​ជា​ចង្វាក់​ញាក់​ដែរ​ ប៉ុន្តែ​​ញាក់​បែប​ឆ្នាំ​១៩៨០។​ ​​ក្នុង​បទ​ចម្រៀង​នេះ ​ម្ចាស់​បទ​ "Gangnam Style” បាន​ស្លៀក​ខោ​ជើង​ធំ​ ចង្កេះ​វែង​ ដែល​មិន​ធ្លាប់​ឃើញ​លោក​​ស្លៀក​អស់​ជាង​២០​ឆ្នាំ​មក​ហើយ។

 

 

គួរ​រំលឹក​ដែរ​ថា​បទ​ចម្រៀង​ទាំង​ពីរ​ខាង​លើ​នេះ​គឺ​សុទ្ធ​តែ​មាន​ការ​​ចូល​រួម​តែង​ទំនុក​ច្រៀង​ ​​និង​និពន្ធ​បទ​ភ្លេង​ ដោយ​ PSY ផ្ទាល់ ​រួម​ជា​មួយ​នឹង​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ជា​ច្រើន​ទៀត៕

 

ចុច​អាន៖ Kahiអតីត​មេក្រុម After School លេង​សុទ្ធ​​តែ​ឈុត​ស្រើបស្រាល​ខ្លាំង​លើ​ឆាក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Allkpop​​​​​​​​​

អត្ថបទពេញនិយម