ក្រុមហ៊ុន​ ​Lamborghini អាច​នឹង​ផលិត​រថយន្ត​ Egoista?

  • 2015-12-01 18:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​គំរូ​​ Lamborghini Egoista ​ត្រូវ​បាន​គេ​​សង្ឃឹម​ថា ​អាច​នឹង​ផលិត​ជា​ផ្លូវ​ការ​​ បន្ទាប់​ពី​ក្រុមហ៊ុន​​ផលិត​រថយន្ត​​ Lamborghini បាន​ចុះ​ឈ្មោះ​សុំ​សិទ្ធិការពារ​ឈ្មោះ​ Egoista កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ។

 

 

កាល​ពី​ឆ្នាំ​២០១៣​កន្លង​ ទៅ​ក្រុមហ៊ុន​ Lamborghini បាន​ធ្វើ​ការ​បង្ហាញ​ពី​រូបរាង​គំរូ​​នៃ​​រថយន្ត​កំពូល​មួយ​ម៉ូដែល​នេះ ដោយ​មិន​បាន​បញ្ជាក់​ទេ​ថា ​​នឹង​ផលិត​រថយន្ត​នេះ​ឬ​យ៉ាង​ណា។ ​គួរ​បញ្ជាក់​ថា ​រថយន្ត​កៅអី​តែ​មួយ​​ដែល​រចនា​ឡើងយ៉ាង​​វិចិត្រ​នេះ​មាន​បំពាក់​នូវ​​ម៉ាស៊ីន​ V10 ទំហំ​៥,២​លីត្រ​ អាច​ផ្ដល់​កម្លាំង​បាន​៦០០​សេះ។

 

 

 

 

​​​ត្បិត​ថា​ក្រុមហ៊ុន​ Lamborghini បាន​ចុះ​ឈ្មោះ​សុំ​សិទ្ធិការពារ​​ក៏​ពិត​មែន ​ប៉ុន្តែ​​​​វា​មិន​មែន​មាន​ន័យ​ថា​ គេ​នឹង​ផលិត​រថយន្ត​ ​Egoista នេះ​ទេ​ ព្រោះ​ជួន​កាល​ការ​ធ្វើ​បែប​នេះ​​គឺដើម្បី​ការពារ​កុំ​ឲ្យ​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន​ប្រើ​ប្រាស់​ឈ្មោះ​នេះ​តែ​ប៉ុណ្ណោះ៕

 

​​ ​

ចុច​អាន៖ រថយន្ត​​អ្វី​ខ្លះ ​​ដែល​​កំពូល​​មហាសេដ្ឋី​បច្ចេកវិទ្យា​​កំពុង​ប្រើ​ នា​ពេល​ថ្មី​ៗ​នេះ?

 

 

ប្រែ​​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AutoGuide​ ​​​​​​​​