Thomas Muller ក្លាយ​ជា​មុខ​សញ្ញា​ទិញ​​យក​របស់ Chelsea និង​ Man Utd

  • 2015-12-01 23:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ប្រយុទ្ធ​​​​ក្រុម Bayern Munich កីឡាករ Thomas Muller បាន​ក្លាយ​ជា​​គោល​ដៅ​​​​​​​​ទិញ​យក​​របស់​​អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម Louis Van Gaal ​ប៉ុន្តែ​​​ទន្ទឹម​នឹង​នេះ​ អ្នក​ចាត់​ការ​​​ក្រុម​តោ​ខៀវ​ Chelsea លោក​ Jose Mourinho ក៏​កំពុង​សម្លឹង​​មើល​​​​លើ​កីឡាករ​​ឆ្នើម​​នេះ​ដែរ។

 

​តាម​​ប្រភព​សារព័ត៌មាន The Sun ​តោ​ខៀវ​ Chelsea អាច​ជា​គូ​ប្រកួត​ជា​មួយ​​ បិសាច​ក្រហម​ Manchester United សម្រាប់​ការ​ប្រជែង​យក​​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​។ Super Star របស់​ Bayern ​ត្រូវ​​បាន​​បិសាច​ក្រហម​ព្យាយាម​​ទាក់​ទង​ជា​ច្រើន​ដង ​ដើម្បី​ទៅ​លេង​នៅ Old Trafford។ ដោយ​ឡែក ក្រុម​តោ​ខៀវ​​​ វិញ​​ក៏​កំពុង​​តាម​ប្រជែង​​យក​ Muller ដើម្បី​ទៅ​​ជំនួស​កន្លែង​ខ្សែ​ប្រយុទ្ធ Diego Costa ក្រោយ​ពី​​​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​​ចំពោះ​​​អ្នក​ចាត់​ការ​ Special One លោក Jose Mourinho កាល​ពីតោខៀវ ប្រកួតជាមួយ Tottenham។

 

ទាក់ទិននឹង​ព័ត៌មាន​ខាង​លើ​ អតីត​​កីឡាករ​​ Bayern និង​ជម្រើស​ជាតិ​អាល្លឺម៉ង់​ លោក​​ Lothar Matthaus ​ បាន​ប្រាប់​ទៅ​ Thomas Muller ឲ្យ​​​ពិចារណា​ឲ្យ​ច្បាស់​​លាស់​ចំពោះ​ការ​ទៅ​​លេង​​នៅ​ Premier League។

“គាត់ ( Muller) មិន​ត្រូវ​ការ​ Manchester United ឬ Chelsea ​​​​​ នោះ​ទេ។ Barcelona ប្រហែល​​អាច​​ប្រើ​ប្រាស់​គាត់​បាន ប៉ុន្តែ​​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា​គាត់​អាច​​​​ដោះ​ស្រាយ​​ស្ថានការណ៍​​បាន​ទេ។ គំនិត​របស់​ខ្ញុំ​ គឺ​គាត់​គួរ​តែ​​នៅ Bayern សម្រាប់​អាជីព​របស់​គាត់។ គាត់​ចាប់​ផ្ដើម​នៅ​​អាជីព​នៅ​ Bayern ហើយ​ខ្ញុំ​គិត​ថា​ក៏​គួរ​នៅ​បញ្ចប់​អាជីព​នៅ​ទី​នោះ​ដែរ។ គាត់​មិន​ត្រូវ​ការ​​​ប្រជែង​ថ្មី​នោះ​ទេ ពេល​ដែល​គាត់​តែង​លេង​បាន​​ល្អ​ក្នុង​កម្រិត​កំពូល​នៅ​ Bayern ហើយ​នោះ" ។ Lothar Matthaus លើក​ឡើង​យ៉ាង​ដូច្នេះ។

 

តើ​ Muller អាច​នឹង​ផ្លាស់​ចេញ​ពី Bayern ទៅ​កាន់​អង់គ្លេសដូច​ពាក្យ​ចចាមអារាម​ខាង​លើ​មែន​ដែរ​ឬ​យ៉ាង​ណា?

 

ចុចអាន៖ អត់​ជាប់​ជម្រើស​​ដំបូង Costa ​​ខឹង​ខ្លាំង​​គប់​អាវ​ក្រៅ​ដាក់​ Mourinho

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ thesportbible, goal

អត្ថបទពេញនិយម